WORLD CUP18:អង់គ្លេសបង្ហាញឈ្មោះកីឡាករទាំង២៣នាក់

(អង់គ្លេស)៖ ថ្ងៃនេះ គ្រូបង្វឹកតោកំណាចអង់គ្លេស លោក Gareth Southgate បានបង្ហាញកីឡាករ២៣នាក់ចុង ក្រោយសម្រាប់ការប្រកួតកីឡាបាល់ទាត់ជើងឯកពិភពលោក ប្រទេសរុស្ស៊ី។

កីឡាករទាំង២៣នាក់នោះរូមមាន៖

អ្នកចាំទី (Goalkeepers): Jack Butland (Stoke), Jordan Pickford (Everton), Nick Pope (Burnley)

ខ្សែការពារ(Defenders): Trent Alexander-Arnold (Liverpool), Gary Cahill (Chelsea), Kyle Walker, John Stones (Manchester City), Harry Maguire (Leicester), Kieran Trippier, Danny Rose (Tottenham Hotspur), Phil Jones, Ashley Young (Manchester United)

ខ្សែបម្រើ (Midfielders): Eric Dier, Dele Alli (both Tottenham Hotspur), Jesse Lingard (Manchester United), Jordan Henderson (Liverpool), Fabian Delph (Manchester City), Ruben Loftus-Cheek (Chelsea)

ខ្សែប្រយុទ្ធ (Forwards): Jamie Vardy (Leicester), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Danny Welbeck (Arsenal) Harry Kane (Tottenham)

បម្រុង(Standby) : Tom Heaton, James Tarkowski (Burnley), Lewis Cook (Bournemouth), Jake Livermore (West Brom) and Adam Lallana (Liverpool)

មុនការប្រកួតបាល់ទាត់ពិភពលោកមកដល់ អង់គ្លេសត្រូវលេងមិត្តភាពអន្តរជាតិពីរប្រកួតគឺថ្ងៃទី០២ ខែមិថុនា ជួបនីហ្ស៊េរីយ៉ា និងថ្ងៃទី៧ ខែមិថុនា ជួបកូស្តារីកា។

អង់គ្លេសស្ថិតក្នុងពូល G ការប្រកួតបាល់ទាត់ពិភពលោក រួមជាមួយទុយណេស៊ី ប៉ាណាម៉ា និងបែលហ្ស៊ិក។

អង់គ្លេសបើកយុទ្ធនាការបាល់ទាត់ពិភពលោក ដោយត្រូវជួប ទុយណេស៊ី ថ្ងៃទី១៨ មិថុនា។ ៤ថ្ងៃបន្ទាប់ជួបជាមួយប៉ាណាម៉ា និងប្រកួតចុងក្រោយជួបបែលហ្ស៊ិក ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨។

ព័ត៌មានសំខាន់សម្រាប់ជម្រើសជាតិអង់គ្លេស៖- ចំណាត់ថ្នាកពិភពលោកៈ ១៥

– ប្រវត្តិបាល់ទាត់ពិភពលោកៈ អង់គ្លេសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក១៤ដង ដោយលេងលើកដំបូងនៅឆ្នាំ ១៩៥០ និងចុងក្រោយ ២០១៤នៅប្រេស៊ីល។ អង់គ្លេសធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ដង និងផ្តាច់ព្រ័ត្រម្តង និងឈ្នះពានម្តងនៅឆ្នាំ១៩៦៦ ទឹកដីខ្លួន។

– គ្រូបង្វឹកៈ លោក Gareth Southgate-មកកាន់តំណែងនេះជំនួសលោក Sam Allardyce ជាគ្រូបង្វឹកបណ្តោះ អាសន្ន ខែកញ្ញា ឆ្នាំ២០១៦។ លោកជាអតីតខ្សែការពារតោកំណាច ដែលធ្លាប់លេងបាល់ទាត់ពិភពលោក ១៩៩៨នៅបារាំង និង២០០២ កូរ៉េខាងត្បូង/ជប៉ុន។ លោកនាំអង់គ្លេសលេងបាល់ទាត់ពិភពលោក ជាលោកទី៦ជាប់គ្នា ក្រោយនៅកំពូលតារាងពូល F ក្នុងការប្រកួតជម្រុះ។

– កីឡាករឆ្នើមៈ ខ្សែប្រយុទ្ធ Harry Kane (Spurs)។

– បើអង់គ្លេសក្លាយជាជើងឯកបាល់ទាត់ពិភពលោក ១សង២០៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com