លោក David Moyes ចេញពី West Ham ឯ Evertonបណ្តេញលោក Sam Allardyce

(អង់គ្លេស)៖ អ្នកចាត់ការ David Moyes បានចាកចេញពីក្លិប West Ham បន្ទាប់ពីដឹកនាំបាន៦ខែ ទោះបីជានាំក្រុមរួចផុតពីធ្លាក់ទៅកាន់ក្របខណ្ឌទី២យ៉ាងណាក៏ដោយ។ 

Moyes, អាយុ៥៥ឆ្នាំ,មកកាន់តំណែងគ្រូបង្វឹកជំនួសលោក Slaven Bilic ក្នុងកិច្ចសន្យារយៈពេលខ្លីកាលពីខែវិច្ឆិកាកាលនោះក្លិបស្ថិតក្នុងតំបន់កាត់ចោល។

West Ham ធានាកៅអីលីហ្គកំពូល ក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ១៣ បន្ទាប់ពីអតីតគ្រូបង្វឹក Everton និង Manchester United ដឹកនាំឈ្នះ៩ប្រកួត ស្មើ១០ ពី៣១ប្រកួត។

ចំនែកជំនួយការលោក Moyes, Alan Irvine, Stuart Pearce និង Billy McKinlay ក៏បានចាកចេញពីក្លិបភ្លាមៗដែរ។

ថ្ងៃជាមួយគ្នានេះដែរលោក Sam Allardyce ត្រូវបានក្លិប Everton បណ្តេញចេញពីតំណែងគ្រូបង្វឹក ក្រោយដឹកនាំបាន៦ខែ។

 គ្រូបង្វឹកវ័យ ៦៣ឆ្នាំរូបនេះ បានចុះហត្ថលេខារហូតដល់ឆ្នាំ ២០១៩ បន្ទាប់ពីលោកឡើងជាគ្រូធំខែវិច្ឆិកា ជំនួសលោក Ronald Koeman។ 

Everton ដែលឈរនៅលេខ១៣ ក្នុង Premier League ពេលលោក Allardyce មកដល់ បញ្ចប់រដូវកាលនៅលេខ៨៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com