AFC CUP 18: Ceres Negros ឡើងទៅជួប Home United ជាលើកទី២ ក្នុងវគ្គផ្តាច់ព្រ័ត្រ

(អាស៊ីអាគ្នេយ៍)៖ ក្រុមបាល់ទាត់ហ្វីលីពីន Ceres Negros ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រការប្រកួត AFC Cup 2018 វគ្គផ្តាច់ព្រ័ត្រ ទោះបីជាប្រកួតជើងទី២ ថ្ងៃនេះចាញ់ Yangon United របស់សហភាពមីយ៉ាន់ម៉ា ២ទល់នឹង៣ យ៉ាងណាក៏ដោយ។

ប្រកួតជើងទី១ ក្រុម Ceres Negros ឈ្នះ ៤ទល់នឹង២ ហើយសរុបទាំងពីរជើង ក្រុមហ្វីលីពីន ឈ្នះ៦ទល់នឹង៥ ។

វគ្គផ្តាច់ព្រ័ត្រ Ceres Negros ត្រូវជួប Home United របស់សិង្ហបុរីដែលបានយកឈ្នះ Persija Jakarta ៦ទល់នឹង៣ ទាំងពីរជើង។

សូមបញ្ជាក់ថាអ្នកដែលឈ្នះការប្រកួតនេះ ត្រូវឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អន្តរតំបន់ ជាមួយក្លិបមកពីអាស៊ីខាងកើត ខាងត្បូង និងអាស៊ីកណ្តាល។ អ្នកឈ្នះវគ្គនេះត្រូវ ជួបអ្នកឈ្នះអាស៊ីខាងលិច ដើម្បីទៅប្រជែងយកពាន AFC Cup ដែលជាពានលំដាប់ទី២ នៅអាស៊ី។

ចំនែកអាស៊ីខាងលិច ក្រុមដែលឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រគឺ អ្នកការពារតំណែងជើងឯក Air Force Iraq និង Al Jazeera របស់ហ្សក់ដានី៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com