ប្រទេស​អាស៊ាន លើកលែង​ទិដ្ឋាការ​ដល់​ប្រជាជន​កម្ពុជា រយៈពេល​ពី ១៤​ថ្ងៃ ដល់ ៣០ ថ្ងៃ​

(​ភ្នំពេញ​)៖ ប្រទេស​សមាជិក​អាស៊ាន ៩ បាន​លើកលែង​ទិដ្ឋាការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល ១៤ ថ្ងៃ ដល់ ៣០ ថ្ងៃ​។ ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំងអស់ ប្រទេស​ម៉ាឡេស៊ី បាន​លើកលែង​ទិដ្ឋាការ​ដល់​ប្រទេស​កម្ពុជា មុនគេ ក្នុង​រយៈពេល ៣០ ថ្ងៃ ចាប់តាំងពី​ឆ្នាំ​១៩៩៧ ទាំង​លិខិតឆ្លងដែន​ធម្មតា លិខិតឆ្លងដែន​ផ្លូវការ និង​ទាំង​លិខិតឆ្លងដែន​ការទូត​។ រីឯ​ប្រទេស​អាស៊ាន ដែល​ផ្តល់​ការលើកលែង​ទិដ្ឋាការ​ក្រោយ​គេ​ដល់​កម្ពុជា គឺ​ប្រទេស​ភូមា នៅ​ឆ្នាំ​២០១៤​។​

​តារាង​ប្រទេស ដែល​លើកលែង​ទិដ្ឋាការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន រួមមាន​៖
១-​ប្រ៊ុយណេ លិខិតឆ្លងដែន​ការទូត រយៈពេល ១៤​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ១៤ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ១៤ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១១

២-​ឥណ្ឌូនេស៊ី លិខិតឆ្លងដែន​ការទូត រយៈពេល ១៤​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ១៤ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ៣០ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១១

៣-​ឡាវ លិខិតឆ្លងដែន​ការទូត រយៈពេល ៩០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៩០ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ៣០ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០០៤

៤-​ម៉ាឡេស៊ី លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ៣០ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​១៩៩៧

៥-​ភូមា លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ៣០ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៤

៦-​ហ្វីលីពីន លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ២១ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០០០

៧-​សឹង្ហ​បុរី លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ៣០ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០០៦

៨-​ថៃ លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០ ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ១៤ ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១០

៩-​វៀតណាម លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ៣០​ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០០៨

​ចំណែក​ប្រទេស​ចំនួន ២០ ទៀត ក៏បាន​លើកលែង​ទិដ្ឋាការ​ដល់​ប្រជាជន​កម្ពុជា ដែល​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​។ ក្នុងនោះ រួមមាន​៖
១-​បង់​ក្លា​ដេ​ស លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៤
២-​ប៊ែ​ល​ឡា​រូស លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៥
៣-​ប្រេ​ស៊ី​ល លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១១
៤-​ប៊ុលហ្គារី លិខិតឆ្លងដែន​ការទូត រយៈពេល ៩០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​១៩៨០
៥-​ចិន លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០០៦
៦-​គុយបា លើកលែង​ទិ​ដ្ឋា​ន​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ ដែលជា​មន្ត្រីរាជការ ក្នុងពេល​បំពេញបេសកកម្ម ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​១៩៨០
៧-​អេក្វាទ័រ លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៣
៨-​ហុង​គ្រី លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៩០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៩០​ថ្ងៃ
៩-​ឥណ្ឌា លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៦០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៦០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០០២
១០-Interpol Passport & ID លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ធម្មតា រយៈពេល​៣០ ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១២
១១-​អ៊ីរ៉ង់ លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១០
១២-​ជប៉ុន លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១១ ខែ​១២ ឆ្នាំ​២០១៣
១៣-​ម៉ុង​ហ្គោ​លី លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១២
១៤-​ប៉េ​រូ លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១០
១៥-​រុស្ស៊ី លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ ដែលជា​មន្ត្រីរាជការ​ក​ម្ពុ​ជា ក្នុងពេល​បំពេញបេសកកម្ម ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​១៩៨៣
១៦-​សី​ស្ហែ​ល លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ១៥​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ១៥​ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ១៥​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១២
១៧-​ស្លូ​វ៉ា​គី លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ ក្នុងពេល​បំពេញបេសកកម្ម​
១៨-​កូរ៉េខាងត្បូង លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៦០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៦០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០០៦
១៩-​តួ​ក​គី លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ និង​លិខិតឆ្លងដែន​ធម្មតា រយៈពេល ៣០ ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៥
២០-​អ៊ុយ​រូ​ហ្គា​យ លើកលែង​ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត រយៈពេល ៣០​ថ្ងៃ លិខិតឆ្លងដែន​ផ្លូវការ រយៈពេល ៣០​ថ្ងៃ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៤

​សូម​រម្លឹកថា អ្នក​កាន់​លិខិតឆ្លងដែន​ការទូត ជា​ក្រុម​មន្ត្រីរាជការ ដែល​ធ្វើការ​នៅ​ក្រសួងការបរទេស​។ រីឯ​អ្នក​កាន់​លិខិតឆ្លងដែន ផ្លូវការ ជា​មន្ត្រីរាជការ ដែល​បំពេញការងារ​នៅ​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​។ ដោយឡែក អ្នក​កាន់​លិខិតឆ្លងដែន​ធម្មតា ជា​ប្រជាពលរដ្ឋ​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com