​អង្គការ NATO ព្រមានថា រុស្ស៊ីកំពុងធ្វើដំណើរចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ​

(អ៊ីតាលី)៖ យោងតាមមេបញ្ជាការអង្គការNATOប្រចាំតំបន់អឺរ៉ុបភាគខាងត្បូង ប្រទេសរុស្ស៊ីកំពុងធ្វើដំណើរចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើតដោយទាញយកផលប្រយោជន៍ពីកំពង់ផែនៅក្នុងប្រទេសស៊ីរី និងធ្វើឲ្យតំបន់នោះមានមនុស្សច្រើន។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯមហាវិទ្យាល័យការពារជាតិរបស់អង្គការណាតូក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី មេបញ្ជាការអង្គការNATOប្រចាំតំបន់អឺរ៉ុបភាគខាងត្បូងបាននិយាយថា ប្រទេសរុស្ស៊ីបានទាញយកប្រយោជន៍ពីមេដឹកនាំស៊ីរីលោក ​Bashar al-Assad ដើម្បីពង្រីកអំណាចយោធារបស់ខ្លួនមិនគ្រាន់តែតាមផ្លូវគោកប៉ុណ្ណោះទេ ថែមទាំងតាមផ្លូវសមុទ្រទៀតផង​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com