Neymarនឹងធ្វើដំណើរទៅជាមួយ PSG មើលវគ្គផ្តាច់ព្រ័ត្រ Coupe de France 

(បារាំង)៖គ្រូបង្វឹកលោក Unai Emery និយាយថា Neymar នឹងនៅជាមួយក្លិប Paris Saint-Germain សម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បារាំង ( Coupe de France) ទោះបីជាកីឡាកររូបនេះលេងមិនទាន់កើតក៏ដោយ។ 

PSG នឹងឈ្នះពានក្នុងស្រុកបី ប្រសិនបើបំបាក់ក្រុមលេងក្នុងលីហ្គលំដាប់ទីបី Les Herbiers នៅពហុកីឡដ្ឋានជាតិបារាំង( Stade de France ) ថ្ងៃនេះ។

Neymar បានត្រឡប់មកទីក្រុងបារីស បន្ទាប់ពីអវត្តមានពីរខែដោយសាររបួសប្រអប់ជើង ហើយបច្ចុប្បន្នធ្វើលំហាត់ប្រាណដើម្បីតេស្តពីស្ថានភាពរបួស។

ប៉ុន្តែលោក Emery បញ្ជាក់ថាជាវគ្គផ្តាច់ព្រ័ត្រលឿនពេក Neymar លេងមិនទាន់បានទេ ខណៈដែល Marco Verratti ក៏អវត្តមានការប្រកួតយប់នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com