ចំនួនអ្នកភូមិពុលស្លាប់កើនឡើង១៣នាក់រងគ្រោះជាង២០០នាក់មូលហេតុហាក់មិនទាន់ច្បាស់លាស់

(ក្រចេះ)៖ អ្នកភូមិដែលពលស្លាប់នៅស្រុកចិត្រ បុរី ខេត្តក្រចេះ គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៨នេះ បានកើតឡើងដល់ ១៣នាក់ និងអ្នករងគ្រោះមានរហូតដល់ជាង២០០នាក់ ហើយមូលហេតុនៃការស្លាប់នេះហាក់មិនទាន់ដឹងច្បាស់នៅឡើយ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តក្រចេះ បានឲ្យដឹងថា មន្ត្រីជំនាញក្រសួង សុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត បានធ្វើ ការពិគ្រោះលើប្រជាពលរដ្ឋ ចំនួន២៨០នាក់ ស្រី១៦២នាក់ កុមា៦៩នាក់ ក្នុងនោះចូលព្យា បាលក្នុងមន្ទីរបង្អែកខេត្ត ចំនួន២៣៤នាក់ ស្រី១១៦នាក់។

តាមរបាយការណ៍ បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះពលរដ្ឋចំនួន១៣នាក់ ស្រី១០នាក់ បានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះស្លាប់តាមផ្ទះ ០៦នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត ០២នាក់ និង ០២នាក់ទៀតស្លាប់តាម ផ្លូវ ០២នាក់។

របាយការណ៍របស់ក្រសួងសុខាភិបាលខេត្តក្រចេះ បានឲ្យដឹងថា ក្នុងករណីនេះក្រុមមន្ត្រីជំនាញបានដាក់ការសង្ស័យខ្លាំងបណ្តាលមកពីពុលមេតាណុលក្នុងស្រាស ព្រោះជនរងគ្រោះមានរោគសញ្ញាស្រវ៉ាំងភ្នែក ថប់ដង្ហើម និងធ្លាប់មានប្រវត្តិផឹកស្រាសមុនពេលឈឺ។

សូមបញ្ជាក់ថា ចំនួនពលរដ្ឋ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជួបបាតុ ភាពពុលគួរឲ្យតុកស្លុតនេះ អាជ្ញាធរក៏បានកំណត់ថា «ការពុលបណ្តាលមកពីទឹកព្រែក និងអូរនោះ អ្នកស្លាប់បានបន្តកើនឡើងដល់ទៅ ១៣នាក់ ក្នុងនោះស្រី ០៩នាក់។ ចំណែកអ្នករងគ្រោះមានដល់ទៅជាង២០០នាក់»។

ចំពោអអ្នកស្លាប់ទាំងនោះមានអាយុ​ចាប់ពី២៤ឆ្នាំដល់៧៣ឆ្នាំ។​ ក្នុងនោះមានស្លាប់នៅតាមផ្ទះចំនួន​០៦នាក់​ នៅមន្ទីពេទ្យខេត្ត​ម្នាក់​ នៅពេលបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត​ ០២នាក់​ និង ស្លាប់ក្នុងមន្ទីរពេទ្យកាល់ម៉ែត ០២នាក់។

អ្នកជំងឺធ្ងន់ដែលកំពុងទទួល​ការព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត​ ចំនួន ០៨នាក់​ ដែលក្នុងនោះ​០៦នាក់កំពុងលាងឈាម​។ អ្នកជំងឺដែល​បានប ញ្ជូនមកដល់កាល់ម៉ែតទាំងអស់នោះសុទ្ធតែមានរោគសញ្ញាពុលស្រា​ ដែលមានជាតិ​មេតា ណុលខ្ពស់។

ជាលទ្ធផលនៃការពិនិត្យរបស់មន្ទីរពិសោធន៍ជាតិ​សុខាភិបាល​ លើសំណាកស្រាមួយចំនួនដែលក្រុមការងារបានផ្ញើរមកពីភូមិពាក់ពន្ធ័​ បានបង្ហាញថា ស្រាទាំងនោះមានផ្ទុកជាតិមេតា ណុលខ្ពស់​ ដែល​ធ្វើអោយពុល។ ដោយឡែកការវិភាគសំណាកទឹកដែលផ្ញើមកពីភូមិពាក់ពន្ធ័​ ពុំទាន់ទទួល​បានលទ្ធផលនៅឡើយ។

សម្រាប់វិធានការរបស់អាជ្ញាធរមូលដ្ឋានរួមមាន៖​ ១-ការបញ្ឈប់ការបិត និងលក់ស្រាស​ក្នុងមូល ដ្ឋាន​; ២- បំរាមប្រជាជនក្នុងភូមិកុំឲ្យប្រើប្រាស់ទឹកអូរក្នុងតំបន់សង្ស័យ​ និងជួយដឹកទឹកស្អាតផ្គត់ផ្គង់ដល់អ្នកភូមិនិង​ ៣-​ អប់រំ​ អនាម័យ​ការ រស់នៅ​ និងហូបចុក​ ដល់ប្រជាជនក្នុងភូមិ។

សូមរម្លឹកថា នៅវេលាម៉ោងប្រមាណ ១៥រ សៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ជនរងគ្រោះដែលកំពុងជួបបញ្ហាសុខភាពស្លាប់បន្តបន្ទាប់គ្នា និងជាច្រើននាក់ទៀតកំពុ​ង​ជួយ​សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងអ្នកធ្ងន់ត្រូវបានបញ្ជូនបន្តមកភ្នំពេញ។

លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារ សារព័ត៌មាន Swift News ថា «ចំពោះមូលហេតុដែលពលរដ្ឋស្លាប់យើងកំពុងស្រាវជ្រាវមិនទាន់រកឃើញមូលហេតុច្បាស់លាស់ទេប៉ុន្តែភាគច្រើនសង្ស័យប្រភពមកពីទឹកដែលប្រើប្រាស់។ប៉ុន្តែមិនដឹកជាយ៉ាងម៉េចទៀតទេព្រោះកំពុងតែស្រាវជ្រាវ»

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបន្ថែមទៀតថា «គិតមកដល់ត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋចំនួន ១៣នាក់បានស្លាប់ និងជាង ២០០នាក់ទៀតកំពុងបញ្ជូនមកជួយសង្គ្រោះជាបន្តបន្ទាប់សង្ស័យបណ្តាលមកពីពលរដ្ឋនឹងទាំងអស់ (ពុលទឹក) ទេយើងកំពុងរកមូលហេតុ»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញក្តីប្រកាសព័ត៍មាន ជុំវិញករណីពលរដ្ឋស្លាប់ និងរងគ្រោះជាច្រើននាក់កំពុងជួយសង្រ្គោះនៅមន្ទីរពេទ្យនោះ គឺជាករណីពលស្រាស និងសង្ស័យពុលទឹក៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com