ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ​នូវ​ឈ្មោះ​គណបក្សនយោបាយ ៣៨ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​

(​ភ្នំពេញ​)៖ ក្រសួងមហាផ្ទៃ បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ ចំនួន ៣៨ គណបក្ស ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅ​ក្រសួងមហាផ្ទៃ​។ ​សេចក្តីប្រកាស​ពី​ឈ្មោះ​គណបក្ស​ទាំង ៣៨ នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ ចេញផ្សាយ នា​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨​។​

​ក្រៅពីនេះ ក៏មាន​គណបក្សនយោបាយ​ចំនួន ២៣ ដែល​បង្កើត​រួចហើយ មិនបាន​សុំ​ចុះបញ្ជី ហើយ​ត្រូវបាន​ក្រសួងមហាផ្ទៃ លុបចោល និង​មាន​គណបក្ស​ចំនួន ១៣ ទៀត ដែល​បាន​សុំ​ចុះបញ្ជី​រួចហើយ តែ​មិន​ធ្វើ​សកម្មភាព ក៏ត្រូវ​បាន​លុបចោល​ដែរ​។ នេះ​បើតាម​លោក ឈឹម កាន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com