មេភាស៊ីផ្សារណាត់ ក្រុងដូនកែវ និងបក្សពួកនៅតែបន្តដើរយកលុយពីអ្នកលក់តាមកញ្រ្ជែង កញ្ជើរ ល្អី និងយកលើសសៀវភៅបន្ទុក

(តាកែវ) ៖ គិតមកដល់ឆ្នាំ២០១៨នេះ មេភាស៊ីផ្សារណាត់ ហូរ ហង្ស ដែលជាមន្រ្តីប៉ូលិសពាក់ស័ក្ដិ៤ផងនោះ ដែលត្រូវបានគេដឹងយ៉ាងច្បាស់ថា ពុំមានការដេញថ្លៃភាស៊ី ឬបង់ថ្លៃចូលក្នុងសៀវភៅបន្ទុករបស់រដ្ឋនោះ នៅតែឲ្យកូនចៅខ្លួន បន្តយកភាស៊ីពីប្រជាពលរដ្ឋនឹងកុមារតូចៗ ដែលពួកគាត់មកលក់ផលដំណាំ នឹងធ្វើការនេសាទបានកូនត្រីតូចៗបន្តិចបន្តួចយកមកយក់នៅផ្សារណាត់ ជាលក្ខណៈអ្នកក្រាលថង់កៅស៊ូលក់មួយព្រឹក មួយល្ងាច លក់បាន ៧០០០រៀល ទៅ១០០០០រៀល ក៏ដោយ គឺពួកគាត់ត្រូវបង់ភាស៊ីពី ៥០០រៀល ដល់១០០០រៀលផងដែរ ដែលបញ្ហានេះជាការគន្លើននឹងសារាចរណ៍ណែនាំរបស់ប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលលោកមានមេត្តាធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរលក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមក្រពះ។

 

តំណាងឲ្យប្រជាពលរដ្ឋដែលមានមុខរបរលក់កូនត្រី នឹងស្លឹកអំបិល និងបន្លែបង្កាបន្តិចបន្តួច សុំមិមបញ្ចេញឈ្មោះ បានប្រាប់ Swift News នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះថា ពួកគាត់បានបន្លែបង្ការដូចជា ត្រពាំង ត្រកូន ស្លឹកបាស ផ្លែត្នោត និងកូនត្រី ដែលបានមកពីការអូសឈិប ដោយលក់បានមិនដល់២ម៉ឺនរៀលផង ប៉ុន្តែអ្នកយកភាស៊ីនៅតែមកយកដោយគ្មានការលើកឡើង ហើយប្រសិនបើមិនឲ្យថ្លៃភាស៊ីទេ គឺមេភាស៊ីផ្សរណាត់បោះសំដីមកថា បើមិនឲ្យទេទៅយកលក់នៅទីណាក៏យកទៅ កុំមកលក់នៅទីនេះ ។

 

ពួកគាត់បាននិយាយទៀតថា គ្រាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកមិនឲ្យយកថ្លៃភាស៊ីចំពោះប្រជាពលរដ្ឋដែលលក់តាមកញ្ច្រែង កញ្ជើ ល្អី ហើយដូចម្តេចបានយកពួកគាត់យករបស់បន្តិចបន្តួចមកលក់នៅផ្សារណាស់គ្រាន់ចិញ្ចឹមក្រពះ ហេតុអ្វីបានជាយកភាស៊ីពួកគាត់អញ្ចឹង ដោយលក់១ពេលមិនបាន២ម៉ឺនរៀលផងហ្នឹង ។ ពួកគាត់មិនហ៊ាននិយាយអ្វីទេ ព្រោះគេមានស័ក្តិធំ គេមានខ្នងក្រាស់ ។ ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អាជ្ញាធរក្រុងដូនកែវ ជាពិសេសលោក អ៊ូច ភា អភិបាលខេត្តតាកែវថ្មី ជួយពិនិត្យមើលពីសកម្មភាពរបស់មេភាស៊ីផ្សារណាត់នេះផង កុំប្រឹងបឺតជញ្ជក់ឈាម ប្រជាពលរដ្ឋក្រីក្រ គ្រាន់តែលក់ដូរបន្តិចបន្ទួចនោះ។

 

សូមបញ្ជាក់ដែរថា លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងនៅក្នុងកិច្ចប្រជុំបង្កើតក្រុម ការងារប្រចាំការទប់ស្កាត់ភាពអសកម្មនានា របស់រដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ បានព្រមានយ៉ាងធ្ងន់ៗទៅលើមេភាស៊ីណា ដែលប្រព្រឹត្តបន្តទៅលើបញ្ហាយកភាស៊ីពីអ្នកលក់ តាមកញ្ច្រែង កញ្ជើ ល្អី ដែលជាផលដំណាំក្នុងស្រុក ។ ប៉ុន្តែមកដល់ពេលនេះមេភាស៊ីផ្សារណាត់ខាងលើនេះ គឺមិនញញើតចំពោះការព្រមាននោះទេ នៅតែផ្គើនចំពោះចំណាត់ការនេះដដែល គឺនៅតែបន្តដើរយកលុយ ភាស៊ីផ្សារពីអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី ក្រាលបាវ លក់ដដែល៕(SN- ស្នា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com