​រដ្ឋហាវ៉ៃ​អាមេរិកប្រកាស​អាសន្នក្រោយពីភ្នំភ្លើង​ Kilauea ផ្ទុះ​

(អាមេរិក)៖ ភ្នំភ្លើង​ Kilauea​ បានផ្ទុះនៅក្បែរតំបន់លំនៅស្ថានមួយកន្លែងនៅលើកោះដ៏ធំបំផុត របស់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដោយជំរុញឲ្យមានការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងជម្លៀសពលរដ្ឋក្នុងតំបន់ចំនួន១.៧០០នាក់។

ក្រុមអាជ្ញាធរបានបិទផ្លូវជាច្រើននៅពេលដែល កម្អែរភ្នំភ្លើផុសចេញពីដី។

ការផ្ទុះនេះបានកើតឡើងបន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃមុន។

អភិបាលរដ្ឋហាវ៉ៃបាននិយាយថា លោកបានឲ្យយោធាបម្រុងមកពីកងឆ្មាំជាតិជួយជម្លៀសពលរដ្ឋរាប់ពាន់នាក់​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com