លោក សុខ ឥសាន ៖ មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ប្រើអហិង្សាដើម្បីផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកការខិតខំព្យាយាមរបស់អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ លោក សុំ រង្ស៊ី ដែលមានចេតនា និងប៉ិនប្រសព្វណាស់ខាងនិយាយបំភាន់មតិមហាជនជាតិ និងអន្តរជាតិថា ពួកគេនឹងតស៊ូដោយអហឹង្សាដើម្បីឲ្យមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះ គឺ ជា«មេឧទ្ទាមក្រៅច្បាប់»។

លោក សុខ ឥសាន ក៏បានបង្ហាញ និងពន្យល់ពីចេតនារបស់មេឧទ្ទាមក្រៅច្បាប់ លោក សម រង្ស៊ី ទាក់ទនងនឹងការអំពាវនាវនានា ក៏ដូចជាការលើកឡើងរបស់លោក សម រង្ស៊ី នាពេលកន្លងមកថា «អហិង្សា» និង «តស៊ូតាមលទ្ធិប្រជាធិបតេយ្យ»។

លោក សុខ ឥសាន បានពន្យល់នូវពាក្យថា «អហិង្សា» ដែលមេឧទ្ទាមក្រៅច្បាប់ លោក សម រង្ស៊ី ធ្លាប់បានលើកឡើងមានដូចជា៖

គណបក្សប្រជាជនកម្ពុជា ជាគណបក្សយួនអ្នកបង្កើត, ជេរគណបក្សប្រជាជនកម្ពុជាថា អាក្បាលយួនខ្លួនខ្មែរ, – ធ្វើឆ្កែបម្រើយួន ធ្វើការឲ្យយួន។ ប្រើប្រាស់ផែនទីក្លែងក្លាយ នាំឲ្យបាត់បង់ទឹកដីរាប់ម៉ឺនគីឡូម៉ែត្រការេ។ ចុះកិច្ចព្រមព្រៀងជាមួយយួនលុបខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ។ យួនចូលយកទឹកដីខ្មែរ ១ថ្ងៃ ១គមៗ។ យួនចូលមករស់នៅពេញស្រុកខ្មែរ ។ ធ្វើឲ្យបាត់បង់ដែនសមុទ្រជាង ៤ម៉ឺនគីឡូម៉ែត្រការ៉េ។ លក់អង្គរវត្ត និងភ្នំបូកគោឲ្យយួន។ ដើរញុះញង់ គម្រាមកំហែងកម្មករឲ្យចេញពីរោងចក្រទៅធ្វើបាតុកម្មតាមខ្លួន។ ញុះញង់កម្មករនិយោជិតឲ្យប្រើជំពាមកៅស៊ូគ្រាប់ដែក ប្រើបំពង់ទីបដាក់ស្នូលដែកនិងស៊ីម៉ង់ ប្រ់ដបសាំងគុបលើសមត្ថកិច្ច វាយកម្ទេចរថយន្តសមត្ថកិច្ច ដុតបំផ្លាញទ្រព្យសម្បត្តិឯកជននិងសាធារណៈ។ លបបាញ់ បេ៤០៤ គ្រប់ដាក់ក្បួនរថយន្តរបស់សម្តេចតេជោហ៊ុន សែន នៅសៀមរាប នាឆ្នាំ១៩៩៨ជាដើម។

លោក សុខ ឥសាន បានពន្យល់ទៀតនូវពាក្យថា «តស៊ូតាមលទ្ធិប្រជាធិបតេយ្យ» ដែលមេឧទ្ទាមក្រៅច្បាប់ លោក សម រង្ស៊ី ក៏ធ្លាប់បានលើកឡើងមាន៖

អនុវត្តផែនការមេក្លោងដោយយកគំរូតាមការផ្តួលរំលំនៅប្រទេសយូហ្គោស្លាវី និងស៊ែបី ។ ញុះញង់ប្រជាជនឲ្យប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់ តាមរយៈរូបភាពគាស់ថ្មរំលើងពីក្រោមឡើងលើ។ ប៉ុនប៉ងផ្តួលរំលំតាមបដិវត្តន៏ព័ណ៌តាមគំរូបណ្តាប្រទេសមួយចំនួន ដោយរំលងលទ្ធិប្រជាធិបតេយ្យ ។

លោក សុខ ឥសាន បានចោទជាសំនួរថា តើទង្វើ និងសកម្មភាពខាងលើនេះជាការតស៊ូអហិង្សា និងជាការផ្លាស់ប្តូរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឬ?។

លោកបានបកស្រាយវិញដីច្នេះថា ជាការជាក់ស្តែងរាល់ទង្វើ និងសកម្មភាពសុទ្ធតែបង្កប់នូវអំពើហិង្សា ជាតិនិយមជ្រុល ញុះញង់ឲ្យមានអំពើហិង្សា ទាំងពាក្យសំដី និងសកម្មភាពក្នុងចេតនាផ្តួលរំលំ ដណ្តើមអំណាចស្រស់ៗតែម្តង ដោយប្រើពាក្យអហិង្សា និងប្រជាធិបតេយ្យមកបន្លំមតិប្រជាជនមហាជនប៉ុណ្ណោះ។

លោកបានបន្ថែមថា តាមសកម្មភាព និងពាក្យសំដីខាងលើទាំងអស់នេះ បើមិនទប់ស្កាត់ទាន់ពេលវេលាទេ ប្រទេសកម្ពុជានឹងធ្លាក់ចូលទៅរកគ្រោះមហន្តរាយសង្គ្រាមវិនាសកម្មដូចពីអតីតៈកាលជាក់ជាមិនខាន។

លោក សុខ ឥសាន បានបញ្ជាក់ដូច្នះថា «បញ្ហាទាំងអស់ត្រូវបានលាតត្រដាងដោយផ្ទាល់ពី កឹម សុខា ដែលជាអ្នកធ្វើផ្ទាល់តាមផែនការផ្តួលរំលំ រៀបចំ និងណែនាំដោយមេក្លោងបរទេស ។ តើនេះឬជាការតស៊ូអហិង្សា និងតាមគោលការណ៍ប្រជាធិបតេយ្យនោះ?។ សេចក្តីថ្លែងការរបស់ក្រុមឧទ្ទាមក្រៅច្បាប់ គ្រាន់តែជាការភូតកុហក់ បោកប្រាស់ ប៉ុណ្ណោះ៕» (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com