មន្រ្តីជាន់ខ្ពស់ គ.ជ.ប ៖ ដំណើរការបោះឆ្នោតថ្នាក់ជាតិ គឺនឹងប្រព្រឹត្តទៅតាមកាលកំំណត់ បើទោះបីជាគ្មានវត្តមានអតីតបក្សប្រឆាំងក៏ដោយ

(តាកែវ)  ៖ ថ្លែងប្រាប់ក្រុមគ្រូបង្រៀន និងក្រុមគរុសិស្ស និស្សិតនៅក្នុងនៅក្នុងឱកាស លោក ស៊ិក ប៊ុនហុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយការយល់ដឹងអំពីការបោះឆ្នោតនៅកម្ពុជា ដល់និស្សិត គរុសិស្ស និងគ្រូបង្រៀន ដែលបានប្រារព្ឋធ្វើឡើងនៅសាលសហសិក្សាសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ប្រមាណជាង ៩០០នាក់ លោកបានថ្លែងថា ដំណើរការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្ត និងប្រព្រឹត្តទៅតាមកាលកំណត់គឺនៅថ្ងៃទី២៩ ខែ កក្ដដា ឆ្នាំ ២០១៨ខាងមុខ បើទោះបីជាអតីតៈគណបក្សប្រឆាំងមិនបានចូលរួមនៅក្នុងការបោះឆ្នោតនេះក៏ដោយឬមិនមានតំណាងអង្គការសង្គមស៊ីវិលចូលរួមសង្កេតការណ៏នៅក្នុងការបោះឆ្នោតនេះ។

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបន្តថា សភា គឺត្រូវបានបង្កើតឡើងដោយតំណាងឲ្យឆន្ទះរបស់ប្រជាពលរដ្ឋ ដូច្នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាអ្នកអនុវត្តន៏ច្បាប់ និងមិនស្ថិតក្រោមការបង្គាប់បញ្ជារបស់គណបក្សណាមួយ អង្គការសង្គមស៊ីវិល ឬជនបរទេសម្នាក់នោះទេ។ យើងធ្វើការដោយឯករាជ្យនិងអព្យាក្រឹតមិនលំអៀង និងប្រកបដោយការទទួលខុសត្រូវ។

លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងបន្តថា ដំណោះរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅពេលខាងមុខនិងធានាបាននូវភាពត្រឹមត្រូវតាមច្បាប់ មានតម្លាភាពនិងធ្វើយ៉ាងណាឲ្យមានការទុកជឿទុកចិត្តនៅលើដំណើរការបោះឆ្នោតទាំងមូលតែម្ដង។ ការបោះឆ្នោតនេះពិតជាជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះជាការបោះឆ្នោតជ្រើរើសអ្នកដឹកនាំប្រទេស ដូច្នោះប្រជាពលរដ្ឋជាច្រើននិងចូលរួមការបោះឆ្នោតនេះជាក់ជាពុំខាន។ ម្យ៉ាងទៀតបើទោះបីជាអតីតៈគណបក្សប្រឆាំងមិនបានចូលរួមបោះឆ្នោតឬមិនមានអង្គការសង្គមស៊ីវិលចូលរួមអង្កេតការណ៏ក៏ការបោះឆ្នោតនេះនៅតែដំណើរការជាធម្មតារ ព្រោះច្បាប់មិនបានចែងថាទាល់តែមានគណបក្សប្រឆាំងចូលរួមបោះឆ្នោតឬមានអ្នកអង្កេតការណ៏បោះឆ្នោតទើបការបោះឆ្នោតអាចដំណើរការបានគឺច្បាប់មិនបានចែងនោះទេ។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា ក្នុងមកថ្មីនេះមានអ្នកនយោបាយនៅក្រៅស្រុកមួយចំនួនបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាខែកក្ដដា ខាងមុខ។ នេះជាការអំពាវនាវខុសច្បាប់មួយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងតែពិនិត្យនិងសិក្សាមើលទៅលើទិដ្ឋភាពច្បាប់ទៅលើបុគ្គលនោះ៕(SN- ស្នា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com