Roberto Mancini យល់ព្រមដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី

(អ៊ីតាលី)៖ លោក Roberto Mancini បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំដើម្បីដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីលោក Carlo Ancelotti ច្រានចោលតំណែងនេះ។

ប្រពន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា អតីតគ្រូបង្វឹក Manchester City រូបនេះបានចូលរួមកិច្ចប្រជុំសម្ងាត់នៅទីក្រុងរ៉ូមជាមួយប្រធានបាល់ទាត់អ៊ីតាលី Alessandro Costacurta ហើយនឹងចាប់ផ្តើមការងារថ្មីរបស់លោកមុនប្រកួតមិត្តភាពជាមួយអារ៉ាប់សាអូឌីត ថ្ងៃទី២៨ ខែឧសភា។

លោក Mancini មកជំនួសកន្លែងលោក Giampiero Ventura ដែលបានចុះចេញក្រោយដឹកនាំអ៊ីតាលីមិនល្អនឹងគ្មានកៅអីបាល់ទាត់ពិភពលោកនៅរុស្ស៊ី ២០១៨។ 

ចំពោះមុខ Mancini នឹងត្រូវរុះរើក្រុមឡើងវិញ ប្រជែងកៅអីជើងឯកអឺរ៉ុបឆ្នាំ២០។

សមាគមបាល់ទាត់អ៊ីតាលីនឹងប្រកាសលោក Mancini ជាគ្រូបង្វឹកផ្លូវការថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ខាងមុខ។

សូមរំលឹកថា មុនទទួលយកតំណែងនេះលោក Roberto Mancini ធ្លាប់ដឹកនាំក្លិបរុស្ស៊ី Zenit St Petersburg, Fiorentina, Lazio, Inter Milan, Manchester City និង Galatasaray៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com