រដ្ឋបាល​ខណ្ឌដូនពេញ​ចុះ​ធ្វើ​រដ្ឋបាល​ ប្រមូល​បាន​ជន​អាណា​ថា​និង​ស្ត្រី​រកស៊ី​ផ្លូវភេទ​ ២៦​នាក់​

(​ភ្នំពេញ)​ ៖​ លោក​ យស់​ យុ​ទ្ឋី​ អភិបាលរង​ខណ្ឌដូនពេញ​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​យប់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ជុំវិញ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​ (CDC),​ រម​នី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​,​ វត្ត​កោះ​,​ ក្នុង​តំបន់​បឹង​កក់​ និង​ប្លុក​តាន់​ប៉ា​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​។​

​អភិបាលរង​ខណ្ឌ​បាន​បន្ត​ថា​ជា​លទ្ធផល​ ប្រមូល​បាន​ជន​អាណា​ថា​ ចំនួន​ ១២​នាក់​ (​ស្រី​ ០២​នាក់​)​ ដកហូត​ម៉ូតូ​បាន​ចំនួន​ ០៣​គ្រឿង​ ម៉ាក​ស្តេ​ប​ចំនួន​ ០២​គ្រឿង​ និង​ ម៉ាក​សេ​ ១២៥​ ចំនួន​ ០១​គ្រឿង​ ក្នុង​នោះ​មាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន​ ១៤​នាក់​ (​ស្រី​១០​នាក់​ ប្រុស​០៣​នាក់​ ខ្ទើយ​ ០១​នាក់​)​។​ ​បន្ទាប់​មក​បញ្ជូន​ទៅ​សាលា​ខណ្ឌដូនពេញ​ ដើម្បី​បញ្ជូន​បន្ត​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com