នគរបាល​ខេត្ត​ប៉ៃលិន​ ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​តាម​ដីកា​ របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​ប៉ៃលិន​

(​ប៉ៃលិន)​ ៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​ប៉ៃលិន​។​

​លោក​វរសេនីយ៍ឯក​ ឆ​ម​ វ៉ា​ន់​ធី​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រោម​ការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ជា​ ចាន់​ឌិន​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ ចាប់ខ្លួន​ លេខ​ ២៣​ ត​.​ព្រ​ ចុះ​ថ្ងៃ​សុក្រ​ ០៩​រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ចេញ​ដោយ​លោក​ លាង​ សួគ៌​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ នៅ​ចំនុច​កាស៊ីណូ​គ្រោ​ន​។​

​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​បន្ត​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សាក់​ រស្មី​ ហៅ​ស្នា​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ដំបង​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​,​ ទី​២-​ឈ្មោះ​ កាន​ សំ​ប្រង​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ កម្មករ​ រស់នៅ​ភូមិ​តា​គ្រុ​ក​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​,​ ទី​៣-​ឈ្មោះ​ ឌុ​ង​ ធា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ ជាងសំណង់​ រស់នៅ​ភូមិ​នាង​លើ​ ស្រុក​រត​នះ​មណ្ឌល​ ខេត្តបាត់ដំបង​ នឹង​ទី​៤-​ឈ្មោះ​ យាយ​ អឹ​ម​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ កម្មករ​នៅ​ថៃ​ ទីលំនៅ​មិន​ពិត​ប្រាក​។​ ក្នុង​ករណី​ ជួញដូរ​ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ក្រោយ​ពី​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ ០៤​នាក់​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ ឈ្មោះ​ សាក់​ រស្មី​ ហៅ​ស្នា​ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​-​ឃុំខ្លួន​ របស់​ចៅក្រម​ជំនុំជម្រះ​ លាង​ សួគ៌​ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ប្រគល់​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ផ្នែក​អនុវត្ត​ដីកា​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​។​ ចំណែក​ជនសង្ស័យ​ទាំង​០៣​ នាក់​ទៀត​ ការិយាល័យ​ជំនាញ​កំពុង​សាកសួរ​ និង​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​៕​


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com