កម្មករនិងសកម្មជនរាប់ពាន់នាក់នាំគ្នាហែក្បួនតវ៉ានៅ​ក្រុងម៉ានីល និង​ហ្សាការតាក្នុងថ្ងៃពលកម្មអន្តរជាតិ០១ ឧសភា​

(ហ្វីលីពីន-ឥណ្ឌូណេស៊ី)៖ នៅថ្ងៃអង្គារនេះ កម្មករនិងសកម្មជនរាប់ពាន់នាក់បាននាំគ្នាហែក្បួនទៅកាន់វិមានប្រធានាធិបតីហ្វីលីពីននៅក្នុងទីក្រុងម៉ានីលដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការងារ ខណៈដែលកម្មករនៅជុំវិញពិភពលោកបានធ្វើការប្រមូលផ្តុំគ្នានៅថ្ងៃពលកម្មអន្តរជាតិ០១ ឧសភានេះ។

ក្រុមបាតុករទាំងនោះទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហា​ប្រាក់ឈ្នួលទាប, ភាពអត់ការងារធ្វើ និងការបង្ក្រាបក្រុមសហជីពជាដើម។

​ក្រៅពីនៅក្នុងប្រទេសហ្វីលីពីននេះ, ក្រុមកម្មករ និងសកម្មជនបានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងៗទៀត រួមទាំងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី និងទីក្រុងហុងកុងប្រទេសចិន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com