ជនជាតិ​វៀតណាម​ចំនួន ​២៨​នាក់​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ត្រូវនគរបាល​ឃាត់ខ្លួន​

(​ភ្នំពេញ​) ៖​ ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ​នៅ​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៨​។​​

លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ​​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្តកណ្តាល​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ នៅ​តាម​គោលដៅ​ការដ្ឋាន​កប៉ាល់​បូម​ខ្សាច់​ (​លើ​ផ្ទៃ​ទឹក​)​ តាម​បណ្តោយ​ទន្លេមេគង្គ​លើ​ រាជធានី​ភ្នំពេញ​ និង​ទន្លេមេគង្គ​ក្រោម​ ស្ថិត​ក្នុងស្រុក​ល្វាឯម​ ខេត្តកណ្តាល​។​

​លោកនាយ​ការិយាល័យ ​បន្ត​ថា​ ក្នុង​ប្រតិបត្តិការ​ខាងលើ​ ពិនិត្យ​ឃើញ​មាន​ជនជាតិ​វៀតណាម​ សរុប​ចំនួន​២៨​នាក់​ (​ស្រី​០៣​នាក់​)​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ដោយបាន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com