អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមហាត់សាកល្បង ដង្ហែក្បួនស្ដេចមាឃ និងមេហួ ឆ្ពោះទៅកាន់ទីវាលព្រះស្រែ និងការច្រត់ព្រះនង្គ័ល ៣ជុំ ទីវាលព្រះស្រែ

(ស្វាយរៀង) ៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី ឈុន ណារី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមហាត់សាកល្បង ការដង្ហែរក្បួនស្ដេចមាឃ និងមេហួ ឆ្ពោះទៅកាន់ទីវាលព្រះស្រែ និងការច្រត់ព្រះនង្គ័ល ៣ជុំ ទីវាលព្រះស្រែ ដោយមានការចូលរួមពីសិស្សានុសិស្ស និងកងកម្លាំងដែលត្រូវបានជ្រើសរើសជាក្រុមមហាតលិក ក្រុមសាវឡឹក និងមន្ត្រីអញ្ជើញគ្រឿង ចូលរួមកាន់ខ្សែពួរដើរ និងដង្ហែក្បួនសាកល្បងនេះផងដែរ ។

សូមបញ្ជាក់ថា នេះជាការហាត់ល្បងលើកទី២ មុននឹងព្រះរាជពិធីច្រត់ព្រះនង្គ័លផ្លូវការ ប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នៅទីព្រះស្រែ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕(SN- ជុំសុធន)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com