នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាសថា កម្ពុជា មិនដែល​បោះបង់​ការបោះ​ឆ្នោត ឬ​ពន្យារ​ការបោះឆ្នោត​ម្តងណា​ទេ​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​បក្ស​ណា ដែល​គេ​រៀបចំ​ហើយ គេ​យកទៅ​ចុះឈ្មោះ​ទៅ​។ ប្រហែល​ជាមាន​គណបក្ស​បី​បួន នឹង​ចុះឈ្មោះ​បាន​មុន​។ បន្ទាប់​ទៅ គណបក្សនយោបាយ​ដទៃ នឹង​រៀបចំ​បេក្ខជន ដើម្បី​ដាក់​សម្រាប់​ការចូលរួម​បោះឆ្នោត ណា​ពេលខាងមុខ​។ រឿង​គួរ​ឲ្យ​អនិច្ចា នៅត្រង់ថា ខ្លួនឯង មិនបាន​ស៊ី ចង់​ឲ្យ​គេ​អត់​ទាំងអស់គ្នា​។ បើ​និយាយ​ពី​ប្រព័ន្ធ​ប្រជាធិបតេយ្យ គឺ​កម្ពុជា​ស្ថិតនៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ អ្នក​ដែល​មិនបាន​ចូលរួម ( ការបោះឆ្នោត ) ជា​អ្នក​ដែល​ប្រព្រឹត្ត​កំហុស​ប៉ុណ្ណោះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​កម្ពុ​ជាមាន​ដែល​បោះបង់​ការបោះឆ្នោត​ម្តងណា​ទេ​? ពន្យារ​ការបោះឆ្នោត ក៏​មិនដែល​ដែរ​។ ពន្យារ​ការបោះឆ្នោត វា​អាច​ខុស​នឹង​រដ្ឋធម្មនុញ្ញ ឬក៏​អាច​កែ​រដ្ឋធម្មនុញ្ញ ឬក៏​អាច​អនុម័ត​កែ​នៅ​រដ្ឋសភា ដោយ​សំឡេង ២​ភាគ​៣ ណា​ទៀត​។ ប៉ុន្តែ​គ្មាន​ហេតុផល​ណា ដែល​តម្រូវ​ដូច្នេះ​ទេ ហើយ​នេះ ចូលដល់​កណ្តាប់ដៃ​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ហើយ​»៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com