កាំកុងត្រូល ហាមមិនឲ្យប្រើ​ផលិតផល​គ្រាប់​អាល់​ម៉ុ​ន និង​អែប​ព្រី​ឌ​ត យីហោ UBERTI ពី​ប្រទេស​បារាំង​

(​ភ្នំពេញ​)៖ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ជាយថាហេតុ អគ្គនាយកដ្ឋាន​កាំកុងត្រូល បានប្រកាស​អំពាវនាវ​ដល់​សាធារណជន សូមកុំ​ទិញ​ផលិតផល គ្រាប់​អាល់​ម៉ុ​ន និង​អែប​ព្រី​ឌ​ត យីហោ UBERTI ពី​ប្រទេស​បារាំង​។ ផលិតផល​នេះ ត្រូវបាន​អាជ្ញាធរ​ប្រទេស​បារាំង ជូនដំណឹង​អំពី​ការប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​គ្រាប់​អាល់​ម៉ុ​ន និង​អែប​ព្រី​ឌ​ត ដោយសារតែ​ផលិតផល​នេះ មាន​ចម្លង​ចូល​សារធាតុ​លើស​កម្រិត​អនុញ្ញាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ក្រពេញ​ទី​រូ​អ៊ី​ត និង​ប្រព័ន្ធ​សរសៃប្រសាទ​។​

​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម បន្តថា អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន និង​កំពុង​ចាត់វិធានការ រួមមាន​៖ រាំងខ្ទប់​មិន​ឲ្យ​នាំចូល​ផលិតផល គ្រាប់​អាល់​ម៉ុ​ន និង​អែប​ព្រី​ឌ​ត យីហោ UBERTI ពី​ប្រទេស​បារាំង​។ ផ្តល់ព័ត៌មាន​ដល់​ក្រុមហ៊ុន​នាំចូល អាជីវករ​លក់ដុំ និង​រាយ ក្នុងករណី​មាន​នាំចូល និង​មាន​ចរាចរ​លើ​ទីផ្សារ និង​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​ធំ​-​តូច ផ្សារ​ទំនើប ដើម្បី​សម្របសម្រួល និង​មាន​វិធានការ​តាម​នីតិវិធី ប្រសិនបើ​មានការ​ដាក់តាំង​លក់​៕ (SN-​ពិសិដ្ឋ​)​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង