ក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជា ចេញទៅប្រ៊ុយណេស្អែក

(កម្ពុជា)៖ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យដឹងថាក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំ នឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសប៊្រុយណេដារ៉ូសាឡឹម ចូលរួមប្រកួតពានរង្វាន់ព្រះមហាក្សត្រ (Hassanal Bolkiah Trophy 2018)។

ការប្រកួតនេះនឹងដំណើរការពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ដោយមានប្រទេសអាស៊ានចូលរួម៧ប្រទេស ដែលរូមមាន កម្ពុជា សិង្ហបុរី ឡាវ ថៃ ម្ចាស់ផ្ទះប៊្រុយណេ ទីម័រឡេស្តេ និងសហភាពមីយ៉ាន់ម៉ា។

កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយឡាវ និងសិង្ហបុរី ។ កម្ពុជាបើកការប្រកួតថ្ងៃទី២៨ ខែមេសា ត្រូវជួប ឡាវ និងចុងក្រោយថ្ងៃទី៣០ ខែមេសា ជួបសិង្ហបុរី។

ការប្រកួតនេះជើងឯកទទួលបានប្រាក់រង្វាន់១៥ ២០០ដុល្លារ ជើងឯករង ៧៦០០ដុល្លារ និងលេខ៣ ៣៨០០ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com