Barcelona លើកពាន Copa del Rey ក្រោយឈ្នះ Sevilla

(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធ Luis Suarez ស៊ុបញ្ចូលទីពីរគ្រាប់តែឯងឱ្យ Barcelona បំបាក់ Sevilla នឹងឈ្នះពានរង្វាន់លំដាប់ទី២អេស្ប៉ាញ Copa del Rey យប់មិញ ជាលើកទី៤ជាប់គ្នា។

តង់ទី១ Barcelona នាំមុខ Sevilla ៣ទល់នឹង០ ដោយគ្រាប់កីឡាករ Luis Suarez ពីរគ្រាប់តែឯង និងមួយគ្រាប់ទៀតដោយ Lionel Messi។ 

តង់ទី២ កីឡាករ Andres Iniesta បន្ថែមគ្រាប់ទី៤មុនពេលកីឡាករ Coutinho ធ្វើបានសម្រេចគ្រាប់ទី៥ដោយបាល់ពិន័យ១១ម៉ែត្រ។

Sevilla ឡើងដល់វគ្គនេះ ក្រោយឈ្នះ Lagnes ៣ទល់នឹង១ ទាំងពីរជើង ចំនែក Barcelona ឈ្នះ Valencia ៣ទល់នឹង០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com