លីហ្គកំពូលកម្ពុជា: មួយគ្រាប់ចុងក្រោយរបស់ Sangmin ជួយឱ្យនគរបាលឈ្នះ សូលទីឡូ

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិរកបានបីពិន្ទុបន្ថែមទៀត ក្រោយឈ្នះសូលទីឡូអង្គរ ២ទល់នឹង១ រសៀលថ្ងៃទី២១ ខែមេសានេះ ក្នុងការប្រកួតលីហ្គកំពូលកម្ពុជាសប្តាហ៍ទី៥។
លេងបាន២២នាទី នគរបាលជាតិនាំមុខមុនដោយគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Noh Sangmin។ ប៉ុន្តែនាទីទី៣៥ ម្ចាស់ផ្ទះសូលទីឡូតាមស្មើវិញដោយគ្រាប់បាល់របស់កីឡាករ Dzama Bata។ 
ក្នុងតង់ទី២ នាទីទី៧៦ កីឡាករ Sangmin ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យក្រុម ឈ្នះ ២ទល់នឹង១។
ក្រោយការប្រកួតនេះ នគរបាលជាតិមាន ១០ពិន្ទុ ចំនែក សូលទីឡូអង្គរមាន៤ពិន្ទុ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង