WOMEN’S ASIAN CUP: មួយគ្រាប់របស់ Yokoyama ធ្វើឱ្យជប៉ុនលើកពានម្តងទៀត

(ហ្សក់ដានី)៖ ក្រុមបាល់ទាត់នារីជប៉ុន ឈ្នះជើងពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ី ឆ្នាំ២០១៨ ថ្ងៃនេះ ក្រោយ ឈ្នះអូស្ត្រាលី ១ទល់នឹង០។
មួយគ្រាប់ជ័យជំនះរបស់ជប៉ុនកើតឡើងនៅនាទីទី៨៤ ដោយថ្វីជើងរបស់កីឡាការិនី Kumi Yokoyama ។ 
តាមពិតទៅវគ្គទី១ អូស្ត្រាលីមានឱកាសមាសក្នុងការនាំមុខទៅហើយបន្ទាប់ពីបាល់ប៉ះដៃ ប៉ុន្តែបាល់ពិន័យ១១ម៉ែត្ររបស់កីឡាការិនី Elise Kellond-Knightនៅនាទីទី១៤ត្រូវបានរារាំងដោយអ្នកចាំទីជប៉ុន Ayaka Yamashita។
នេះជាលើកទី២ដែលជប៉ុនឈ្នះពានរង្វាន់បាល់ទាត់នារីនេះ ដោយលើកទី១ឆ្នាំ២០១៤ ជប៉ុនបំបាក់អូស្ត្រាលី ១ទល់ នឹង០ដែរ។

ក្រោយការប្រកួតនេះ ៥ក្រុមដែលមានកៅអីទៅលេងបាល់ទាត់នារីពិភពលោក ២០១៩ គឺជប៉ុន អូស្ត្រាលី ចិន ថៃ និងកូរ៉េខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com