លោក Arsene Wenger នឹងចាកចេញពី Arsenal ចុងរដូវកាល

(អង់គ្លេស)៖ Arsene Wenger នឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal នៅចុងរដូវកាល បញ្ចប់ការដឹកនាំក្លិប២២ឆ្នាំក្នុងនាមជាអ្នកចាត់ការ។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ចាកចេញមួយឆ្នាំមុនកិច្ចសន្យាចុងក្រោយបំផុតបញ្ចប់។
កាំភ្លើងធំ កំពុងឈរនៅលេខ៦ ក្នុងលីហ្គកំពូលអង់គ្លេស ហើយនឹងអវត្តមានកំពូលតារាងបួនក្រុមលើគេជាលើកទី២ ។

លោក Wenger អាយុ៦៨ឆ្នាំឈ្នះជើងឯកអង់គ្លេសបីដង និងពាន FA ៧ដង ក្នុងនោះឈ្នះពានទាំងពីរនៅឆ្នាំ១៩៩៨ និង២០០២។

ក្លិប Arsenal និយាយថាអ្នកជំនួសលោក Wenger នឹងត្រូវប្រកាសនាពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com