ចិននឹងរឹតបន្តឹង​សុវត្ថិភាពឱសថ និងចំណីអាហារនៅ​​ឆ្នាំនេះ

ចិន ៖ មន្ត្រីជាន់ខ្ពស់ចិនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន នឹងរឹតបន្តឹងក្នុងការទប់ស្កាត់ និងគ្រប់គ្រងហានិភ័យឱសថ និងចំណីអាហារក្នុងឆ្នាំ ២០១៧ នេះ ដើម្បីធានាឲ្យបានថារាល់ចំណីអាហារដែលប្រជាពលរដ្ឋបរិភោគគឺមានសុវត្ថិភាព ។

ប្រធានរដ្ឋបាលឱសថ និងចំណីអាហារប្រទេសចិនបាននិយាយថា ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា គណៈកម្មាធិការបក្សទាំងអស់ និងនាយកដ្ឋានគ្រប់កម្រិតគួរតែធ្វើការពិនិត្យឲ្យបានហ្មត់ចត់ទៅលើឱសថ និងចំណីអាហារ ។

មន្ត្រីចិនបានបញ្ជាក់ថា បទបញ្ញត្តិយ៉ាងតឹងរ៉ឹង និងការផ្តន្ទាទោសដ៏ធ្ងន់បំផុតនឹងត្រូវបានអនុវត្តដើម្បីទប់ស្កាត់ និងគ្រប់គ្រងហានិភ័យសុវត្ថិភាពឱសថ និងចំណីអាហារនៅក្នុងឆ្នាំ ២០១៧ នេះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com