ប្រកាស​ខុស​​ឈ្មោះ​ម្ចាស់​ពាន​​​នៅ Oscar ផ្អើល​ពេញ​កម្មវិធី

អាម៉េរិក ៖ ខ្សែភាពយន្តរឿង «Moonlight» បានឈ្នះពានរង្វាន់ខ្សែភាពយន្តល្អបំផុតប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អូស្ការលើកទី ៨៩ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងសហរដ្ឋអាម៉េរិក ។

ពីដំបូងឡើយក្នុងពេលប្រកាសឈ្មោះខ្សែភាពយន្តដែលល្អបំផុតប្រចាំ ពិធីករបានប្រកាសឈ្មោះខ្សែភាពយន្តខុសដោយបានប្រកាសថាខ្សែភាពយន្តរឿង «La La Land» គឺជា ខ្សែភាពយន្តដែលឈ្នះពានរង្វាន់ខ្សែភាពយន្តល្អបំផុត ដែលធ្វើឲ្យអ្នកចូលរួមភ្ញាក់ផ្អើលគ្រប់គ្នា ។

តែបន្តិចក្រោយមកទើបមានការប្រកាសសាជាថ្មីថា គឺខ្សែភាពយន្តរឿង «Moonlight» ឯណោះទេដែលជាម្ចាស់ជ័យលាភីពិតប្រាកដ ។

ពិធីករនោះបាននិយាយថា គាត់បានបើកស្រោមសំបុត្រសម្រាប់ប្រកាសឈ្មោះជ័យលាភីខ្សែភាពយន្ត និងបានឃើញគេសរសេរឈ្មោះតារាស្រី Emma Stone និងខ្សែភាពយន្តរឿង «La La Land» ហើយគាត់មានការភ័ន្តច្រឡំ និងឈប់មួយស្របក់ ។ ប៉ុន្តែពេលនោះពិធីការិនីជាដៃគូរបស់គាត់ក៏ប្រកាសឈ្មោះខុសតែម្ដង ។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «Moonlight» និយាយរៀបរាប់អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់រហូតដល់វ័យជំទង់ដែលឆ្លងកាត់ជីវិតដ៏សែនលំបាករបស់គាត់ក្នុងទីក្រុងម៉ៃអាមី ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com