​ម៉ាឡេស៊ី៖​បងប្រុស​មេដឹកនាំកូរ៉េខាងជើងស្លាប់បន្ទាប់ពីត្រូវថ្នាំគីមី​VX​

ម៉ាឡេស៊ី ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយថា លោក គីម ជុងណាម ដែលជាបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងនោះ បានប៉ះពាល់សារធាតុគីមីពុលបំផ្លាញប្រព័ន្ធសរសៃប្រសាទមានឈ្មោះថាវីអ៊ិច (VX) ក្នុងបរិមាណច្រើន ហើយបានបាត់បង់ជីវិតក្នុងសភាពឈឺចាប់ក្នុងរយៈពេលពី ១៥-២០ នាទី ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា មិនមានថ្នាំបន្សាបណាអាចជួយលោក គីម ជុងណាម បានឡើយ ។
សារធាតុគីមីពុលវីអ៊ិច ត្រូវបានចាប់ថ្នាក់ជាអាវុធប្រល័យលោកដោយអង្គការសហប្រជាជាតិ និងត្រូវបានហាមឃាត់ជាអន្តរជាតិ ។

លោក ជុងណាម បានទទួលមរណភាពកាលពី ២ សប្ដាហ៍កន្លងទៅ បន្ទាប់ពីស្ត្រី ២ នាក់បានយកក្រណាត់ទៅជូតមុខគាត់ក្នុងព្រលានយន្តហោះអន្តរជាតិក្រុងគូឡាឡាំពួ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com