ឥណ្ឌា៖​ ១៣១គូរៀបការក្នុងពេលតែមួយ​​

ឥណ្ឌា ៖  គូស្នេហ៍ប្រមាណ ១៣១ គូបានរៀបការក្នុងពេលតែមួយ ដែលនេះគឺជាពិធីរៀបការដ៏ធំមួយក្នុងចំណោមពិធីរៀបការធំៗជាច្រើនក្នុងភាគខាងលិចទីក្រុង Ahmedabad កាលពីថ្ងៃអាទិត្យ ។

ពិធីរៀបការនេះបានរៀបចំឡើងដោយមូលនិធិសុខុមាលភាពសាធារណៈ ដើម្បីចែកចាយសារឲ្យមានការកាត់បន្ថយការចំណាយខ្ជះខ្ជាយទៅលើពិធីរៀបការនីមួយៗ ។

គេឃើញមានភ្ញៀវរាប់ពាន់នាក់ចូលរួមធ្វើជាសាក្សីក្នុងពិធីរៀបការមួយនេះ ។

ការរៀបអាពាហ៍ពិពាហ៍ជាលក្ខណៈក្រុមបែបនេះ កំពុងតែក្លាយជារឿងដ៏ពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសនេះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com