​ម៉ិកស៊ិក​ផ្ញើសារប្រឆាំង​គោលនយោបាយ​ត្រាំ ​

ម៉ិកស៊ីកូ ៖ សកម្មជនមួយក្រុមក្នុងប្រទេសម៉ិកស៊ិក បានបានយកថ្នាំលាបជញ្ជាំងទៅសរសេរជាសារនៅលើជញ្ជាំងដែលខណ្ឌចែកប្រទេសម៉ិកស៊ិក និងសហរដ្ឋអាម៉េរិក ដើម្បីផ្ញើជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក  ។

សារដែលត្រូវបានសរសេរនៅលើជញ្ជាំងព្រំដែននោះមានខ្លឹមសារថា «ពួកយើងមិនមែនជាឧក្រិដ្ឋជន ឬជនចំណាកស្រុកខុសច្បាប់ឡើយ ។ ពួកយើងគឺជាក្រុមកម្មករអន្តរជាតិ។»

ក្រុមសកម្មជនបាននិយាយថាពួកគេធ្វើសកម្មភាពបែបនេះដើម្បីប្រឆាំងទៅនឹងការប្ដេជ្ញាចិត្តរបស់លោក ត្រាំ ដែលនឹងសាងសង់ជញ្ជាំងតាមព្រំដែនម៉ិកស៊ិក-អាម៉េរិក ហើយក៏ប្រឆាំងនឹងគោលនយោបាយប្រកាន់ពូជសាសន៍របស់ប្រធានាធិបតីអាម៉េរិកប្រឆាំងនឹងប្រជាពលរដ្ឋពិភពលោក ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com