រុស្ស៊ីដើរក្បួនរំឭកខួបពីរឆ្នាំនៃការបាញ់សម្លាប់មេដឹកនាំប្រឆាំង​

រុស្ស៊ី ៖ ប្រជាពលរដ្ឋរុស្ស៊ីមួយចំនួន កាលពីថ្ងៃអាទិត្យ បានដើរជាក្បួនឆ្លងកាត់ទីក្រុងដែលជាកន្លែងកំណើតរបស់លោក បូរីស ណែមសូវ ជាមេដឹកនាំបក្សប្រឆាំងនៅប្រទេសនេះ ដើម្បីរំលឹកខួបពីរឆ្នាំតាំងពីលោកត្រូវបានបាញ់សម្លាប់ជិតវិមានក្រឹមឡាំង ។

ជាមួយគ្នានេះដែរ បាតុកម្មស្រដៀងគ្នានេះ ត្រូវបានគេរៀបចំធ្វើនៅតាមទីក្រុងមួយចំនួននៅប្រទេសនេះ ដោយប្រជាពលរដ្ឋរាប់ពាន់នាក់បានដើរជាក្បួនឆ្លងកាត់ទីក្រុងមូស្គូ និងទីក្រុង St. Petersburg ។

គួររំឭកថា លោក ណែមសូវ ដែលជាអតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីគឺជាអ្នករិះគន់ឥតសំចៃមួយរូបចំពោះលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ហើយគាត់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃ ២៧ កុម្ភៈ ២០១៥ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង