ឃាត់ខ្លួនឪពុកចុងចិត្តតិរិច្ឆាន រំលោភកូនស្រី

រតនគីរី ៖ ជនល្មើសជាឪពុកចុង ដែលបានរំលោភកូនស្រីអាយុ១១ឆ្នាំ បច្ចុប្បន្នត្រូវបានគរបាល ឃាត់ខ្លួននៅអធិការដ្ឋានស្រុកកូនមុំ ហើយកំពុងធ្វើកាសាកស៊ួរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។

 

សូមរំលឹកថា កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ឪពុកចុង«ចិត្តជាសត្វតិរិច្ឆាន» ម្នាក់ឈ្មោះ រុំ វិត បានរំលោភកូនស្រីចុងរបស់ខ្លួន អាយុ១១ឆ្នាំម្នាក់បានសម្រេច។

 

តាមប្រភពពីនគរបាលស្រុកកូនមុំបានអោយដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ញសខ អាយុ១១ឆ្នាំជនជាតិខ្មែរ ត្រូវជាកូនចុង។ ជនសង្ស័យត្រូវបាននគបាលឃាតខ្កួនមាន ឈ្មោះ រុំ វិត ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

 

photo_2017-02-27_13-16-58

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង