ផ្ទះឈើមួយខ្នង ត្រូវភ្លើងឆេះទាំងស្រុង

ភ្នំពេញ ៖ នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៧ មានអគ្គីភ័យមួយបានកើតឡើងនៅភូមិ​ក្រាំងអង្គ្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​មន្ត្រីផ្នែកអគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាម្ចាស់ឈ្មោះ​ ហៀង ស្រីនិច ភេទ ស្រី អាយុ ៣៥ឆ្នាំ  មុខរបរ នៅផ្ទះ។
 មូលហេតុ កំពុងស្រាវជ្រាវ ប្រភេទសំណង់​ ផ្ទះឈើប្រក់ស័ង្កសី​ ទំហំ​ ៤គុណ៥ម៉ែត្រ ឆេះអស់ទាំងស្រុង ។​
 រថយន្តចេញពន្លត់ ចំនួន មួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួន មួយឡាន ស្មើនឹង បួនម៉ែត្រគូប ។បាញ់រលត់  នៅម៉ោង ១២និង៣០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង