អភិបាលខេត្តមណ្ឌលគិរី អំពាវអាជ្ញាធរដែនដី និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចចំពោះអគ្គីភ័យ

មណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ និងប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ហើយត្រូវមានស្មារតីប្រុងប្រយត្ន័កុំឲ្យកើតមានអគ្គីភ័យកើតឡើង។

ថ្លែងក្នុងពិធី ទិវាជាតិ បង្ការ នឹងពន្លត់អគ្គីភ័យលើកទី២ នៅរង្វល់មូលគោព្រៃក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី នាព្រឹកមិញនេះ លោកបានបន្ថែមថា មិនត្រូវធ្វេសប្រហែសឡើយ ព្រោះអគ្គិភ័យនេះ វាអាចកើត ឡើង គ្រប់រូបភាព ដូចជាដោយសារចរន្តអគ្គិសនី ភ្លើងចង្រ្កាន និងភ្លើងទៀនធូប ភ្លើងឆេះព្រៃ ជាដើម ជាពិសេសនោះផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរតំបន់ព្រៃ តែម្តង ព្រោះរដូវនេះ ភ្លើងឆេះព្រៃ កំពុងតែកើតមានជាបន្តបន្ទាប់។

ចំណែកលោកស្នងការរងទទួលផែនគ្រប់គ្រង់អាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរីលោក ស្រី ចេក បានបញ្ជាក់ថា កម្លាំងជំនាញអគ្គិភ័យ មានបញ្ហាប្រឈមដូចជាខ្វះកម្លាំងជំនាញអគ្គិភ័យសម្រាប់ពន្លត់ ឬបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដោយគោលដៅត្រូវបាញ់ពន្លត់នៅឆ្ងាយៗ និងគ្មានផ្លូវគមនាគមន៍ល្អគ្រប់គ្រាន់  ដែលរថយន្តអក្គីភ័យពិបាកចូលដល់គោលដៅពន្លត់ភ្លើង គោលដៅមួយចំនួននៅដាច់ឆ្ងាយពីប្រភពទឹក។ ម្យ៉ាងទៀតនាពេលបច្ចុប្បន្ន មន្ត្រីជំនាញអគ្គីភ័យនៃស្នងការនគបាលខេត្តមណ្ឌលគិរី មានវ័យចំណាស់ជិតចូលនិវត្តន៍ ដូច្នេះមានការខ្វះខាតមន្ត្រីបើកបររថយន្តអគ្គីភ័យ និងខ្វះរថយន្តអគ្គីភ័យដើម្បីផ្ដល់ជូនអធិការដ្ឋានគនបាលតាមស្រុក៕

WhatsApp Image 2017-02-27 at 12.16.43 PM photo_2017-02-27_12-46-42
photo_2017-02-27_12-46-05 photo_2017-02-27_12-47-20 photo_2017-02-27_12-46-59 photo_2017-02-27_12-46-48

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង