អនុសាសន៍សំខាន់ៗទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកំណើនទេសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ ដើម្បីទាក់ទាញកំណើនទេសចរអោយមានសន្ទុះខ្លាំងឡើង សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍សំខាន់ៗប្រាំដូចខាងក្រោម៖

 

 

ទីមួយ ៖ ត្រូវរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ សម្អាតសំរាម ផ្សព្វផ្សាយពីអនាម័យ គឺផ្តើមពីយើងដោយមានការចូលរួមពី សហគមន៍ និងគ្រួសារនីមួយៗ ជាពិសេសពីក្រុមអ្នកស្ម័គ្រចិត្ត និងយុវជន។

 

 

ទីពីរ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋានសាធារណៈដូចជាផ្លូវថ្នល់ ផ្លូវលំអោយបានងាយស្រួល និងរៀបចំចំណតយានយន្តអោយបានត្រឹមត្រូវល្អ ព្រមទាំងជំរុញការអនុវត្តច្បាប់ចរាចរណ៍អោយបានល្អផងដែរ។ សម្តេចតេជោ បានរំលឹកផងដែរកុំអោយដោះដូរផ្លាស់ប្តូរចំណតរថយន្តចាស់យកទៅដាក់នៅទីតាំងថ្មី ចៀសវាងការយល់ច្រឡំ និងបង្កបញ្ហាផ្សេងៗដល់ប្រជាពលរដ្ឋ។

 

 

ទីបី ៖ ជំរុញ គាំទ្រ និងលើកតម្កើងរមណីយដ្ឋានដែលមានការអភិវឌ្ឍគិតគូរអំពីបរិស្ថាន និងមានទស្សនៈទានបៃតង ។

 

 

ទីបួន ៖ យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ដោយខិតខំដោះស្រាយផ្តល់ជូននូវសេវាសាធារណៈបម្រើប្រជាជនដោយភាពស្មោះត្រង់ និងកក់ក្តៅ ព្រមទាំងចូលរួមបដិសណ្ឋារកិច្ចល្អ។

 

 

ទីប្រាំ ៖ ថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ចាត់វិធានការទប់ស្កាត់គ្រឿងញៀន “ថាទេ ចំពោះគ្រឿងញៀន”។ គឺអោយគេលេងមកហើយ ហើយអោយគេមកវិញទៀត ដោយនាំមកនូវក្រុមគ្រួសារ និងមិត្តភ័ក្តិមកថែមទៀត។ គឺត្រូវធ្វើដោយស្នាមញញឹមរួសរាយរាក់ទាក់។ ការរីកចំរើននៃវិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម គឺជាសញ្ញានៃការរីកចម្រើននៃប្រទេសជាតិទាំងមូល។

 

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» នាព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៧ នេះ។

 

 

ពិធីនេះប្រារព្វឡើងនាវិមានសន្តិភាព និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធវិស័យទេសចរណ៍ ព្រមទាំងយុវជនជាច្រើនរូប។ ហើយគេហទំព័រ Facebook សម្តេចតេជោ នឹងផ្សាយផ្ទាល់ (Live) ផង៕

 

17022050_1256385041076657_4062454507470516449_n

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង