សម្តេចតេជោ ហ៊ុន សែន ៖ សណ្ឋាគារ និងភោជនីយដ្ឋាននានា ត្រូវប្រាស់អង្ករ បន្លែបង្កាត្រីសាច់ និងផលិតផលក្នុងស្រុក និងប្រើប្រាស់សិល្បៈខ្មែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ក្រសួងស្ថាប័នពាក់ព័ន្ឋក្នុងការរៀបចំតំបន់ខ្សែក្រវាត់ខៀវបៃតងនៅតំបន់ទេសចរណ៍ ដោយមានការផលិត និងដាំដុះបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ទៅអោយសណ្ឋាគារ និងភោជនីយដ្ឋាននានា។

 

សម្តេចតេជោបន្តថា ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ និងមន្ទីរសា្ថប័នពាក់ព័ន្ឋ ត្រូវចូលរួមរៀបចំការប្រឡងប្រណាំងកម្មវិធីខ្សែក្រវ៉ាត់បៃតងនេះ។ ទន្ទឹមនឹងនេះ គឺបន្តជំរុញ និងលើកតម្កើងដល់សណ្ឋាគារ និងភោជនីយដ្ឋាននានាអោយប្រើប្រាស់អង្ករ បន្លែបង្កាត្រីសាច់ និងផលិតផលក្នុងស្រុកអោយបានច្រើន និងប្រើប្រាស់សិល្បៈខ្មែរ។

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» នាព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៧ នេះ។

 

ពិធីនេះប្រារព្វឡើងនាវិមានសន្តិភាព និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធវិស័យទេសចរណ៍ ព្រមទាំងយុវជនជាច្រើនរូប។ ហើយគេហទំព័រ Facebook សម្តេចតេជោ នឹងផ្សាយផ្ទាល់ (Live) ផង

16806905_1256385184409976_3430970035304045381_n 16835823_1256386334409861_29598146823540124_o 16865225_1256386331076528_1138218462028505514_n 17021545_1256386064409888_7077580923497175376_n 17021648_1256385487743279_2226067508459802490_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង