មេធាវី ហួន ជុនឌី ៖ តុលាការគ្មានហេតុផលអ្វីត្រូវបន្តស៊ើបរឿកូនក្តីខ្ញុំទេ(វីដេអូ)

ភ្នំពេញ ៖ តុលាការកំពូងគ្រោងនឹងបើកសវនាការ រឿងសុំនៅក្រៅឃុំរបស់មន្រ្តីអង្គការសិទ្ធិមនុស្សទាំងប្រាំ ព្រោះតែមិនបានទទួលដីកាកោះអោយចូលខ្លួននៅតុលាការក្នុងថ្ងៃនេះ។

 

CAM00124

លោក ហួន ជុនឌី មេធាវីមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថា ការអះខាននៃការសម្រចនេះអាចប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីលោក ដែលត្រូវពន្យាពេលទៅមុខនោះ។ លោកនៅតែបង្ហាញពីជំហរ នៃការទាមទារអោយតុលាការសម្រេច តាមការស្នើសុំ ដើម្បីឲ្យកូនក្តីលោក បាននៅក្រៅឃុំបណ្តោះអាសន្ន។

 

 

ក្នុងនាមជាមេធាវីម្នាក់ នៃមេធាវីប្រាំមួយនាក់ លោកបានបន្តថា តុលាការទាំងបីថ្នាក់ ដំបូង សាលាឧទ្ធណ៍ និងតុលាការកំពូល គ្មានហេតុផលណាមួយដែលនឹងបន្តឃុំខ្លួនកូនក្តីលោកឡើយ។ «យើងមានហេតុផលច្បាស់លាស់ ឃើញថាការឃុំខ្លួនរបស់ពួកគាត់ វាគ្មានហេតុផលអ្វីចាំបាច់ដែលត្រូវ ឃុំខ្លួនតទៅទៀតទេ។ …. សំណុំរឿងវាជឿនលឿន និងគ្រប់គ្រាន់ហើយ ដែលមិនអាចមានអំណះអំណាងរបស់តុលាការថា ត្រូវធ្វើការស៊ើបសួរនោះទេ។»

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង