នគរបាលខេត្តកណ្តាលបញ្ជូនជនសង្ស័យម្នាក់ទៅ សាលាដំបូងខេត្ត

កណ្តាល ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជូនជនសង្ស័យម្នាក់រួមនិងភស្តុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។

 

 

 

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវបានចាប់ខ្លួននោះឈ្មោះ លី សុខ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ។ វត្ថុតាងដកហូតបានរួមមាន ញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួនពីរកញ្ចប់ ,អាវុធ បីដើម កាំភ្លើងច្នៃ មួយដើមនិងដាវ ពីរដើម) ,ជំពាមកៅស៊ូមួយ ,ទូរសព្ទដៃ មួយគ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ៕

CCC

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង