ប្រជាពលរដ្ឋដីធ្លីមកពីខេត្តកោះកុងដែលកំពុងតែបន្តស្នាក់ នៅវត្តសាមគ្គីរង្សី រងចាំដំណោះស្រាយពីក្រសួងដែនដី

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋដីធ្លីមកពីខេត្តកោះកុងដែលកំពុងតែបន្តស្នាក់ នៅវត្តសាមគ្គីរង្សីហើយដែលប្រុងរៀបចំចេញទៅក្រៅនោះ មកដល់ពេលនេះក្រោយពីបានលោក កែវ សុខន ក្រុមប្រឹក្សាសង្កាត់  និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានជួយពន្យល់ ដល់ពួកគាត់ រហូតពួកគាត់បានសន្យាថានិងមិនចេញទៅក្រៅទេនាព្រឹកនេះ ព្រោះអីពួកគាត់រងចាំដំណឹងរបស់ ក្រសួងដែនដីថានិងជូនដំណឹងដល់ពួកគាត់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧មកម៉្លេះ។

 

 

 

ប៉ុន្តែមកដល់ពេលនេះមិនលឺដំណឹងរបស់ក្រសួងសោះទើបបានជាព្រឹកនេះពួកគាត់បំរុងចេញទៅសួរនាំដល់ក្រសួងតែម្តង។ដោយបានការពន្យល់ណែនាំពីមន្ត្រីសាលាសង្កាត់តួចមកទើបពួកគាត់សំរេចមិនចេញទៅក្រៅ ឡើយនាព្រឹកនេះ បើនៅរសៀលថ្ងៃនេះបើគ្មានការជូនដំណឹងពីក្រសួងទេនោះប្រជាពលរដ្ឋដីធ្លីទាំងអស់និងនាំ គ្នាដើរដង្ហែរ គ្នាជាថ្មើរជើងតំរង់ឆ្ពោះទៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ ជាក់ជាមិន ខាន នារសៀលថ្ងៃនេះ ៕

B BB BBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង