មន្ត្រីអនុវត្តច្បាប់៣៦នាក់ជួបជុំគ្នា ​អំពីការសម្ភាសន៍កុមាររងគ្រោះដោយការកេងប្រវ័ញ្ចផ្លូវភេទ

ព្រះសីហនុ ៖ នៅព្រឹកនេះ មន្ត្រីអនុវត្តច្បាប់៣៦នាក់ មកពីខេត្តបួន មានខេត្តព្រះសីហនុ កោះកុង កំពត និង ខេត្តកែប បានមកជួបជុំគ្នា នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដើម្បីចូលរួមវគ្គ បណ្តុះបណ្តាល ស្តីអំពីការសម្ភាសន៍ កុមារបែបមេត្រី និងការស៊ើបអង្កេត អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ប្រព្រឹត្តដោយទេសចរផ្លូវភេទ។ សិក្ខាសាលានេះមានរយៈពេល ពីរថ្ងៃ ក្រោមការផ្តួចផ្តើម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការការឧបត្ថម្ភគាំទ្រពីអង្គការ APLE កម្ពុជា។

 

 

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE បានលើកឡើងថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពចំណេះដឹងនិងការអនុវត្តជាស្តងដា តាមបែបកុមារមេត្រីបន្ថែម ដល់មន្ត្រីនគរបាលជំនាញ កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានដល់ការសង្រ្គោះកុមាររងគ្រោះ និង ការផ្តល់សេវាដល់ជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព។

 

 

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍កោតសរសើរ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីឲ្យចុងបញ្ចប់នៃការសិក្សាទទួលបាននិទ្ទេសល្អ គ្រប់គ្នា ហើយនៅពេលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង គួរចៀសវាងឲ្យបាន វិបត្តិច្រានចោលសំណុំរឿង ឬមោឃៈភាពសំណុំរឿង ៕

AA AAA AAAA AAAAA AAAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង