អេហ្ស៊ីប៖គ្រិស្ដសាសនិកជាច្រើនភៀសខ្លួនពីតំបន់មានសង្គ្រាម

អេហ្ស៊ីប ៖ គ្រិស្ដសាសនិកមួយចំនួនដែលភ័យខ្លាចការវាយប្រហារពីក្រុម ISIS បាននាំគ្នារត់ចោលផ្ទះសំបែងខ្លួននៅផ្នែកខាងជើងនៃឧបទ្វីបស៊ីណៃរយៈពេល ៤ ថ្ងៃជាប់ៗគ្នាមកហើយក្រោយពីមានការវាយប្រហារស្លាប់មនុស្សជាបន្តបន្ទាប់នៅទីនោះ ។

ពលរដ្ឋជាង ១០០ គ្រួសារមកពីទីក្រុងអែលអារីស និងតំបន់នៅក្បែរៗនោះបាននាំគ្នាធ្វើដំណើរទៅកាន់ទីក្រុង Ismailia សិ្ថតនៅចម្ងាយ ១២០ គីឡូម៉ែត្រខាងកើតទីក្រុងគែរដែលជាទីក្រុងធំរបស់ប្រទេសអេហ្ស៊ីបចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com