​បារាំង៖បាតុករជាង២ពាន់តវ៉ាប្រឆាំងនឹងមេដឹកនាំស្ដាំនិយម

បារាំង ៖ ប៉ូលិសកុបកម្ម និងអ្នកតវ៉ាបានប៉ះទង្គិចគ្នាក្នុងទីក្រុង Nantes នៅភាគខាងលិចប្រទេសបារាំង កាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលអ្នកតវ៉ាជាង ២ ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងមេដឹកនាំរណសិរ្សជាតិស្ដាំនិយម និងលោកស្រី Marine Le Pen បេក្ខជនប្រធានាធិបតីបារាំង ។

មន្ត្រីកងអាវុធហត្ថ ៣ នាក់បានរងរបួស និងកញ្ចក់បង្អួចហាងមួយចំនួនបានរងការប្រេះស្រាំដោយសារក្រុមបាតុករបានចោលវត្ថុរឹង ហើយប៉ូលិសបានឆ្លើយតបវិញដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបំបែកក្រុមអ្នកតវ៉ា ។

របាយការណ៍ប៉ូលិសបានឲ្យដឹងថា នៅពេលប៉ូលិស និងក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នានោះ អ្នកតវ៉ា ៤ នាក់ត្រូវបានចាប់ខ្លួន ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com