ពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនពីការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅ​អ៊ីរ៉ាក់

អ៊ីរ៉ាក់ ៖ ប្រជាពលរដ្ឋអ៊ីរ៉ាក់ជាង ១ ពាន់នាក់ កាលពីថ្ងៃអាទិត្យ បានរត់ចេញពីលំនៅស្ថានរបស់ខ្លួននៅពេលកងកម្លាំងរដ្ឋាភិបាលគាំទ្រដោយការវាយប្រហារពីតាមអាកាសរបស់អាម៉េរិកបានវាយសម្រុកចូលកាន់តែជ្រៅនៅភាគខាងលិចនៃទីក្រុងមូស៊ូល ។

ការជម្លៀសពលរដ្ឋដ៏ច្រើននេះបានកើតឡើងក្រោយពីមានការវាយប្រហារយោធាដើម្បីដណ្ដើមផ្នែកខាងលិចនៃទីក្រុងមូស៊ូលត្រលប់មកពីក្រុម ISIS វិញ ដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុន  ខណៈកងកម្លាំងប្រឆាំងភេរវកម្មនេះបានរំពឹងថាចំនួនជនភៀសសឹកនឹងកើនឡើងថែមទៀត ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com