​​​ឈីលី៖ជំនន់ទឹកភ្លៀង​​បណ្ដាលឲ្យស្លាប់ម្នាក់និងមួយចំនួនបាត់ខ្លួន

ឈីលី ៖ ទឹកជំនន់ដែលបណ្ដាលមកពីការធ្លាក់ភ្លៀងខ្លាំងកំពុងបង្កគ្រោះថ្នាក់នៅតាមផ្នែកមួយចំនួននៅប្រទេសឈីលី ។

 

ក្រុមមន្ត្រីសង្គ្រោះបន្ទាន់នៅប្រទេសនេះ បាននិយាយថា ទឹកដែលកំពុងហូរធ្លាក់ពីលើទីទួលមួយចំនួន តាំងពីរសៀលថ្ងៃសៅរ៍មកនោះ បានបង្កជាការបាក់ស្រុតដី និងដាច់ផ្លូវដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់ រងគ្រោះដោយសារគ្រោះធម្មជាតិនេះ ។ ហើយថែមទាំង បានប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងដាច់សេវាផ្គត់ផ្គង់លំនៅស្ថានប្រហែល ១,៥ លានកន្លែង ។

 

យុវជនម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងរថយន្តមួយគ្រឿងដែលបានហូរតាមខ្សែទឹកជំនន់នៅភាគកណ្ដាលប្រទេសនេះ ខណៈមនុស្សមួយចំនួនទៀតកំពុងបាត់ខ្លួន ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង