អូស្រ្តាលី និងឥណ្ឌូណេស៊ី ឯកភាពគ្នាបន្តពង្រឹងវិស័យការពារជាតិ

អូស្រ្តាលី ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បានប្រកាសថា ប្រទេសអូស្រ្តាលី និង ឥណ្ឌូណេស៊ី ព្រមព្រៀងគ្នាថា នឹងបន្តកិច្ចសហប្រតិបត្តិការ យោធាទាំងអស់ ទាក់ទងនឹង វិស័យការពារជាតិ បន្ទាប់ពីបញ្ឈប់ដំណើរការ កាលពីដើមឆ្នាំនេះ។

បន្ទាប់ពីកិច្ចប្រជុំជាស៊េរីជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ  ដោយមេដឹកនាំទាំងពីរ បានឯកភាពគ្នាថានឹងស្តារមកវិញ ឲ្យបានពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធា ការផ្លាស់ប្តូរការហ្វឹកហាត់ និងសកម្មភាពនានាផ្សេងទៀត ។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា “ផលប្រយោជន៍រួម របស់ពួកយើង គឺមានន័យថា យើងនឹងកាន់តែខ្លាំងជាងមុន បើសិនយើង ធ្វើការជាមួយគ្នា ក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងតំបន់” ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង