​ជនសង្ស័យ១៣នាក់ហែកគុកចេញ​នៅ​ហ្វីលីពីន

ហ្វីលីពីន ៖ ជនសង្ស័យចំនួន ១៣ នាក់ ដែលប្រឈមមុខនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ បាននាំគ្នារត់គេចខ្លួនពីមន្ទីរឃុំឃាំង  ស្ថិតនៅខេត្ត Pampanga ភាគខាងជើងប្រទេស នៅព្រឹកថ្ងៃអាទិត្យនេះ ។

 
ប្រធានទទួលបន្ទុកព័ត៌មានសាធារណៈនៃទីភ្នាក់ងារប្រឆាំងគ្រឿងញៀនហ្វីលីពីន (PDEA) លោក Derrick Arnold Carreon  បាននិយាយថា ជនសង្ស័យទាំងនោះ បានរត់គេចខ្លួនពីមន្ទីរឃុំឃាំង PDEA 3 ស្ថិតនៅទីក្រុង San Fernando កាលពីវេលាម៉ោងប្រហែល ១៖៣០ នាទីព្រឹក ថ្ងៃអាទិត្យ ម៉ោងក្នុងតំបន់ ។

 
លោក Carreon បានបញ្ជាក់ថា អាជ្ញាធរកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យទាំងនោះមកវិញ ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង