បំផ្ទុះគ្រាប់បែកអត្តឃាត​នៅ​ទីស្នាក់ការ​សន្តិសុខ​ស៊ី​​រីស្លាប់៤២​នាក់

ស៊ីរី ៖ ជនអត្តឃាត ៦ នាក់ កាលពីថ្ងៃ ២៥ កុម្ភៈ បានបំផ្ទុះគ្រាប់បែកនៅមុខទីស្នាក់ការ ២ កន្លែងរបស់ផ្នែកសន្តិសុខស៊ីរីក្នុងទីក្រុងហូម បណ្តាលឲ្យមនុស្សស្លាប់ ៤២ នាក់ ក្នុងនោះមានប្រមុខផ្នែកស៊ើបការណ៍យោធាផងដែរ ។

ទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថា ការវាយប្រហារធ្វើឡើងដោយជនអត្តឃាត ៦ នាក់ គឺ ៣ នាក់វាយប្រហារប្រឆាំងទីស្នាក់ការសន្តិសុខរដ្ឋ ហើយ ៣ នាក់ទៀតវាយប្រហារប្រឆាំងទីស្នាក់ការស៊ើបការណ៍យោធា ដោយជនអត្តឃាតម្នាក់វាយប្រហារជាពិសេសលើឧត្តមសេនីយ៍ HASSAN DAABOUL ។

អតីតសាខាអាល់កៃដានៅស៊ីរីប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com