លោកត្រាំចង់បញ្ជូនមនុស្សទៅភពព្រះចន្ទ

អាម៉េរិក ៖ អង្គការ NASA នាពេលបច្ចុប្បន្ន កំពុងសិក្សាលើភាពអាចទៅរួច នៃការបញ្ជូនបុគ្គលិករបស់ខ្លួនទៅជុំវិញព្រះចន្ទ តាមរយៈរ៉ុក្កែត ដែលមិនទាន់ធ្វើតេស្តសាកល្បង ក្រោយពីមានសំណើមួយ ពីសេតវិមាន ដែលដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ ។

អនុប្រធានផ្នែកប្រតិបត្តិការរុករក និងដឹកនាំបេសកកម្មប្រតិបត្តិរបស់ NASA លោក William Gerstenmaier បាននិយាយឲ្យដឹងថា ទីភ្នាក់ងារអវកាសអាម៉េរិក កំពុងតែធ្វើការសិក្សា ឲ្យសេតវិមានឃើញថា តើអវកាសយានិក ២ នាក់ អាចធ្វើដំណើរជាមួយ នឹងការបាញ់បង្ហោះ រ៉ុក្កែតជំនាន់បន្ទាប់របស់ខ្លួន ដែលនឹងធ្វើដំណើរ ជុំវិញព្រះចន្ទរយៈ ៩ ថ្ងៃ នៅឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩ បានដែរឬក៏អត់ទេ ។

រដ្ឋបាលលោក ត្រាំ បានប្រាប់ឲ្យអង្គការ NASA បង្កើនល្បឿនដំណើរការ និងមើលថា តើពួកគេអាចបញ្ជូនមនុស្សទៅភពព្រះចន្ទ តាមជើងហោះហើរ នៃរ៉ុក្កែតធុនធ្ងន់ដំបូងបានដែរទេ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង