កម្សាន្តចុងសប្តាហ៍ ៖ «ទឹកហូរឆ្ងាយ» ដោយតារាចម្រៀង៦ដួង ខ្មែរ ចិន ជប៉ុន

 

«ទឹកហូរឆ្ងាយ» ជាចំណងជើងបទចម្រៀងមួយបទ ដែលមានលំនាំបទភ្លេងបរទេស ទំនុកច្រៀងរបស់អ្នកស្រី ឈួន ម៉ាឡៃ ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ។ បទនេះក៏ត្រូវបានអ្នកចម្រៀងសម័យក្រោយ យកមកច្រៀងឡើងវិញជាបន្តបន្ទាប់ទៅតាមសម័យកាលនៃភាពល្បីរបស់ខ្លួន។

 

បទ «ទឹកហូរឆ្ងាយ» ត្រូវបានច្រៀងឡើងវិញដោយតារាចម្រៀងស្រី្តបីរូប រួមមាន អ៊ុន សុផល ទូច ស្រីនិច និង កល្យាណី ស្រីលីស។

 

ក្រៅពីតារាចម្រៀងស្ត្រីរបស់ខ្មែរ បទ «ទឹកហូរឆ្ងាយ» ក៏មានចម្រៀងច្រៀងជាភាសាចិន និងជប៉ុន ដោយស្រ្តីជាជនជាតិចិន និងជប៉ុនផងដែរ។

 

អ្វីដែលជាការកត់សម្គាល់ សំនៀងនៃបទចម្រៀង «ទឹកហូរឆ្ងាយ»  មានតារាចម្រៀងស្រ្តីខ្មែរពីររូប បានចូលខ្លួនមកបកស្រាយ ដោយមានទឹកដមសម្លេង ស្រដៀងគ្នា ស្ទើរបែងចែកមិនបាន បើសិនជាមិនឃើញរូបផ្ទាល់នោះទេ។ តារាចម្រៀងទាំងពីរនាក់នោះ គឺតារាចម្រៀងទូច ស្រីនិច និងតារាចម្រៀងថ្មី កញ្ញា អ៊ុន ម៉ាលីស (កល្យាណី ស្រីលីស)។

 

ទំនុក «ទឹកហូរឆ្ងាយ ហូរទៅគ្មានត្រឡប់ ហាក់ដូចជាស្នេហានៃយើង ស្នេហាគ្មានព្រំដែន ស្នេហានៃយើង ទូលំទូលាយ។

 

មើលចុះទឹកហូរ ហូរគ្មានត្រឡប់ ហា៎ ហា៎ ហា៎ ហា៎  រលកបក់បោកគ្មានឈប់ឈរ    ហ៊ឺ.. ហេ៎ ៗៗ ទឹកហូរគ្មានឈប់ឡើយ។….»

 

សូមសណ្តាប់នូវបទចម្រៀង «ទឹកហូរឆ្ងាយ» ជាមួយនឹងសំនៀងរបស់តារាស្រ្តីទាំង«ប្រាំមួយ»ដួងដូចខាងក្រោម ៖

 

១ «ទឹកហូរឆ្ងាយ» បកស្រាយដោយម្ចាស់សំនៀងដើម អ្នកស្រី ឈួន ម៉ាឡៃ

 

២ «ទឹកហូរឆ្ងាយ» បកស្រាយឡើងវិញដោយអ្នកស្រី អ៊ុន សុផល

៣ «ទឹកហូរឆ្ងាយ» បកស្រាយឡើងវិញដោយអ្នកស្រី ទូច ស្រីនិច

 

៤ «ទឹកហូរឆ្ងាយ» បកស្រាយឡើងវិញដោយកញ្ញាអ៊ុន ម៉ាលីស (កល្យាណី ស្រីលីស)

 

៥ «ទឹកហូរឆ្ងាយ» ចម្រៀងជាភាសាចិន

៦ «ទឹកហូរឆ្ងាយ» ចម្រៀងជាភាសាជប៉ុន

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង