​​អា​ល្លឺ​ម៉​ង់ត្រៀម​ចេញ​ច្បាប់​ហាម​ស្ដ្រី​មូ​ស្លីមពាក់​ស្បៃ​មុខ​​

អាល្លឺម៉ង់ ៖ រដ្ឋបាវ៉ារីយ៉ា ប្រទេសអាល្លឺម៉ង់ ត្រៀមចេញច្បាប់ហាមស្ដ្រីមូស្លីមឃ្លុំក្បាលបិទបាំងផ្ទៃមុខនៅមហាវិទ្យាល័យ ទីកន្លែងរដ្ឋ និងអង្គភាពបោះឆ្នោត ។

គោលនយោបាយនោះបានស្នើឡើងមុនពេលមានការបោះឆ្នោតសកលនៅអាល្លឺម៉ង់ រយៈពេល ៧ ខែខាងមុខ ដោយរំពឹងថា បញ្ហាជនភៀសខ្លួន គឺជាករណីដ៏សំខាន់ក្នុងការលើកយកមកពិភាក្សា ។

គណបក្ស «Christian Social Union» (CSU) រដ្ឋបាវ៉ារីយ៉ា កំពុងបារម្ភថា គណបក្សអាចបាត់បង់សំឡេងទៅគណបក្សជម្រើសអាល្លឺម៉ង់ (AFD) ដែលមាននយោបាយប្រឆាំងលើជនភៀសខ្លួន ។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរដ្ឋបាវ៉ារីយ៉ាបញ្ជាក់ថា សភាដែលគណបក្ស CSU មានសំឡេងភាគច្រើន និងអនុម័តលើសេចក្ដីព្រាងច្បាប់នៅក្នុងថ្ងៃឈប់សម្រាកនៃរដូវក្ដៅនេះ ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង